រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឱ្យដឹងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីឱ្យថៃបញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួនដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឱ្យបានឆាប់ បន្ទាប់ពីថៃបានប្រើលេសពន្យារពេលក្រុមការងាររបស់ខ្លួនចុះមកវាស់វែងជាច្រើនលើក។
ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាលោក ឆៃ ស៊ីណារិទ្ធ ថាកម្ពុជាមានគម្រោងចង់រៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្ហាញនូវឆន្ទៈខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងឧក្រិដ្ឋកម្មនេះ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះរដ្ឋាភិបាលបានសម្រេចដាក់ឱ្យមានគន្លងសិក្សាវិជ្ជាជីវៈនៅសាលារៀនរដ្ឋដែលអនុញ្ញាតដល់សិស្សចាប់ពីថ្នាក់ទី៩ឡើងអាចជ្រើសរើសចូលរៀន។
អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កកទុកចំនួន៤ទីតាំងបន្តែមទៀតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈរកមិនឃើញផលិតផលទំនិញពីប្រទេសថៃទេ។
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប ) បានឱ្យដឹងថា ពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតឆ្នាំ២០២៧ខាងមុខ អាចនឹងទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
អ្នកស្រាវជ្រាវគោលនយោបាយចិន និងអាស៊ីអាគ្នេយ៍លោក Richard Yarrow បានលើកឡើងថា ប្រទេសថៃបានបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដោយសារតែភាពធន់ និងសមត្ថភាពបត់បែនយ៉ាងរហ័សរបស់កម្ពុជាក្នុងការប្រឈមមុខនឹងវិបត្តិនេះ។
គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យតាមបុរី សណ្ឋាគារ ខុនដូរ អាផាតមិន ការដ្ឋានសំណង់ អាគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលចំនួន១៣ទីតាំង រកឃើញជនបរទេសស្នាក់នៅ៨៣នាក់ តែមិនឃើញមានបទល្មើស Online Scam នោះទេ។