កីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ពិភពលោក លោក Andrew Henderson បានជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេស កម្ពុជា តាមរយៈការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្ត សៀមរាប។
គ្រូបង្វឹកលោក Oleg Starynskyi បានបកស្រាយអំពីហេតុផលធំៗមួយចំនួន ដែលនៅរដូវកាល ២០២៥-២០២៦ នេះ ក្លិប ភ្នំពេញក្រោន នាំចូលកីឡាករបរទេសច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លិប ពោលរហូតដល់ទៅ ៨ នាក់។
កីឡាករ និងអតីតកីឡាករចំនួន ៥ រូប ត្រូវបានគេវិភាគ កំពុងមានភាគរយខ្ពស់ជាងគេបំផុត នឹងអាចឈ្នះពានឯកត្តជនកំពូល Super Ballon d’Or នៅឆ្នាំ ២០២៩។
គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានមើលឃើញពីសក្តានុពលរបស់ក្រុម បឹងកេត កាន់តែខ្លាំងក្លាជាងមុន បន្ទាប់ពីពួកគេនាំចូលកីឡាករបរទេសថ្មី ២ រូបនៅទីផ្សារដោះដូរកីឡាករខែ ធ្នូ នេះ។
លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានវិវត្តខ្លួនយ៉ាងលឿន រហូតពេលនេះបានឈានជើងចូលក្នុងលំដាប់កំពូលទាំង ១០ ជាលីគបាល់ទាត់ធំជាងគេបំផុតក្នុងលោក។
បន្ទាប់ពីការប្រកួតលីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាល ២០២៥-២០២៦ ជុំទី ១ ធ្វើពុំសូវបានល្អ ក្លិប វិសខា បានធ្វើការរុះរើក្រុមទ្រង់ទ្រាយធំនៅជុំទី ២ នេះ ទាំងគ្រូបង្វឹក និង កីឡាករ ដើម្បីរៀបចំក្រុមសារជាថ្មី ឱ្យមានភាពកាន់តែល្អប្រសើរជាងមុន។
Cristiano Ronaldo កំពុងមានព័ត៌មានលេចឮដ៏គួរឱ្យចាប់អារម្មណ៍ អាចនឹងក្លាយជាតួអង្គមួយរូបក្នុងខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា Fast X វគ្គ ២ ដែលជារឿងក្នុងជំនាន់ទី ១១ របស់ "Fast & Furious"។