កីឡា
មុនជួបគ្នាស្អែក លោក McConkey ទទួលស្គាល់ ខ្សែប្រយុទ្ធថ្មី បឹងកេត នឹងធ្វើឱ្យក្រុមលោកពិបាក
គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានមើលឃើញពីសក្តានុពលរបស់ក្រុម បឹងកេត កាន់តែខ្លាំងក្លាជាងមុន បន្ទាប់ពីពួកគេនាំចូលកីឡាករបរទេសថ្មី ២ រូបនៅទីផ្សារដោះដូរកីឡាករខែ ធ្នូ នេះ។

ការលើកឡើងរបស់លោក McConkey បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ មុនជំនួបជើងទី ២ នៃលីគកំពូល កម្ពុជា រវាងក្រុមលោក ទល់នឹងក្រុម បឹងកេត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃស្អែកទី ២៧ ខែ ធ្នូ។
គ្រូបង្វឹកសញ្ជាតិ អៀរឡង់ បានកត់សម្គាល់ឃើញក្រុម បឹងកេត មានទម្រង់លេងល្អជាងមុន បន្ទាប់ពីពួកគេនាំចូលខ្សែប្រយុទ្ធថ្មី ២ រូប រួមមានកីឡាករសញ្ជាតិ អូស្ត្រាលី Cyrus Dehmie ពីក្រុម Sydney Olympic និងកីឡាករ Myer Bevan ពីក្រុម Auckland City។ លោក McConkey ទទួលស្គាល់កីឡាករទាំង ២ រួមជាមួយកីឡាករ បឹងកេត ទាំងមូល លេងបានល្អខ្លាំងអំឡុងការប្រកួតទល់នឹង ភ្នំពេញក្រោន កាលពីសប្តាហ៍មុន ហើយលោកមើលឃើញតំបន់ប្រយុទ្ធរបស់ បឹងកេត នៅពេលនេះ នឹងក្លាយជាការគំរាមកំហែងដល់ ព្រះខ័នរាជស្វាយរៀង។


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក McConkey បានមានប្រសាសន៍ពី បឹងកេត ដូច្នេះ ថា៖ «វាជាដំណាក់កាលចាប់ផ្តើមនៃទីផ្សារផ្ទេរកីឡាករ ដូច្នេះ បឹងកេត បាននាំយកខ្សែប្រយុទ្ធថ្មី ២ នាក់ ដែលខ្ញុំគិតថានឹងធ្វើឲ្យពួកគេក្លាយជាក្រុមមានភាពគំរាមកំហែងក្នុងការប្រយុទ្ធកាន់តែខ្លាំង»។
«យើងបានមើលពួកគេនៅក្នុងការប្រកួតចុងក្រោយ ហើយបានវិភាគពីរបៀបលេងរបស់ពួកគេ។ ខ្ញុំគិតថា ពួកគេគួរតែទទួលបានលទ្ធផលល្អជាងនេះពីការប្រកួតមុន។ ពេលគ្មានបាល់ ពួកគេមើលទៅមានស្ថិរភាពខ្លាំង និងពិបាកបំបែក។ ចំណែកពេលមានបាល់ អាចថា ពួកគេមិនបានបង្កើតឱកាសច្បាស់ៗខ្លាំងទេ ប៉ុន្តែពួកគេកៀកៗនឹងអាចបញ្ចប់ទីបាន។ ខ្ញុំគិតថានៅចុងការប្រកួត វាពិបាកសម្រាប់ពួកគេ ព្រោះពួកគេព្យាយាមលេង ព្យាយាមវាយប្រហារ ខណៈក្រុមម្ខាងទៀតគ្រាន់តែព្យាយាមពន្យារពេល…។ ដូច្នេះ វានឹងជាការប្រកួតដ៏ពិបាកមួយនៅ អូឡាំពិក ជាមួយពួកគេ»។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម បឹងកេត និង ព្រះខ័នរាជស្វាយរៀង នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក នាល្ងាចថ្ងៃ សៅរ៍ ទី ២៧ ខែ ធ្នូ ស្អែកនេះ គឺជាការប្រកួតជើងទី ២ ក្នុងលីគកំពូល កម្ពុជា បន្ទាប់ពីការប្រកួតកាលពីជើងទី ១ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


