កីឡា
លីគចូលជុំទី ២ វិសាខា បានរុះរើក្រុមទ្រង់ទ្រាយធំ ទាំងគ្រូបង្វឹក និង កីឡាករ
បន្ទាប់ពីការប្រកួតលីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាល ២០២៥-២០២៦ ជុំទី ១ ធ្វើពុំសូវបានល្អ ក្លិប វិសខា បានធ្វើការរុះរើក្រុមទ្រង់ទ្រាយធំនៅជុំទី ២ ទាំងគ្រូបង្វឹក និង កីឡាករ ដើម្បីរៀបចំក្រុមសារជាថ្មី ឱ្យមានភាពកាន់តែល្អប្រសើរជាងមុន។

គិតត្រឹមពេលនេះ ការប្រកួតលីគជុំទី ១ បានបញ្ចប់ហើយ ខណៈ វិសខា ដែលជាក្រុមចាយលុយធំមួយ ហាក់មិនទទួលបានលទ្ធផលល្អតាមការគ្រោងទុកនោះទេ។ បច្ចុប្បន្ន ពួកគេកំពុងឈរនៅលេខរៀងទី ៦ ក្រោយឆ្លងកាត់ ១២ ប្រកួត ឈ្នះ ៣ ស្មើ ៦ និងចាញ់ ៣ មាន ១៥ ពិន្ទុ។
តាមរយៈលទ្ធផលមិនទទួលបានគួរជាទីគាប់ប្រសើរដូចនេះ បានធ្វើឱ្យពួកគេរុះរើក្រុមលក្ខណៈទ្រង់ទ្រាយធំនៅទីផ្សារដោះដូរកីឡាករខែ ធ្នូ នេះ។ និយាយអំពីគ្រូបង្វឹក គឺពួកគេបានបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិ អង់គ្លេស លោក Gerard Jones បន្ទាប់ពីដឹកនាំបានជិតកន្លះរដូវកាល។ នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥ វិសាខា បានប្រកាសតែងតាំងបុរសសញ្ជាតិ អង់គ្លេស លោក Scott Cooper ជាគ្រូបង្វឹកថ្មី ដើម្បីជំនួសតំណែងលោក Gerard Jones។

ក្រឡេកមកមើលកីឡាករវិញ គិតត្រឹមពេលនេះ វិសាខា បានបញ្ចេញកីឡាករបរទេស ២ នាក់ហើយ រួមមានកីឡាករសញ្ជាតិ កេនយ៉ា Benson Ochieng និងខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Breninho ផ្លាស់ទៅកាន់ក្លិប ភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល។ ជាមួយគ្នានេះ មានកីឡាករសំខាន់ៗប៉ុន្មានរូបទៀត ដែលពួកគេបានបញ្ចេញផងដែរ រួមមានខ្សែបម្រើជនជាតិ អ៊ុយបេគីស្ថាន សញ្ជាតិ ខ្មែរ Alisher Mirzaev ផ្លាស់ទៅ អឹមអូអាយ កំពង់ដេវ៉ា ក្នុងលក្ខខណ្ឌខ្ចីជើង និង គី រីណា ផ្លាស់ទៅកាន់ ណាហ្គាវើលដ៍ ក្នុងលក្ខខណ្ឌខ្ចីជើង ព្រមទាំងកីឡាករវ័យក្មេងមួយចំនួនត្រូវបានខ្ចីជើងទៅក្លិបផ្សេង។

ដោយឡែកកីឡាករចំណូលថ្មី ដែល វិសខា ទើបនាំចូលវិញ មានកីឡាករបរទេស ៣ រូបគួរឱ្យចាប់អារម្មណ៍បំផុត រួមមានខ្សែប្រយុទ្ធកណ្តាលសញ្ជាតិ ស៊ែប៉ី Pavle Ivelja ផ្លាស់មកពីក្លិប Cheonan City នៃលីគទី ២ កូរ៉េខាងត្បូង។ ខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ Scott Allardice ផ្លាស់មកពីក្លិប Ratchaburi FC នៃលីគកំពូលថៃ និងចុងក្រោយនេះខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Lucas Dias ផ្លាស់មកពីក្លិប PSM Makassar នៃលីគកំពូល ឥណ្ឌូណេស៊ី៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


