ប្រទេស ម៉ារ៉ុក បានរៀបចំផែនការរាប់ឆ្នាំ ពោលគឺច្រើនជាង ១៥ ឆ្នាំ ទម្រាំមានក្រុមបាល់ទាត់ជម្រើសជាតិខ្លាំងដូចបច្ចុប្បន្ន ដោយរាប់តាំងពីក្រុមយុវជន រហូតដល់ក្រុមធំ។
ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានចុចឈ្មោះ Neymar, Kylian Mbappe, Eden Hazard, Luis Suarez និង Sergio Aguero ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ដោយមិនរាប់បញ្ចូលអំពីឈ្មោះរបស់គាត់។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ប្រេស៊ីល និង Real Madrid លោក Ronaldo Nazario បានចេញមុខជំទាស់ អំពីការលើកឡើងរបស់កីឡាករ Cristiano Ronaldo ដែលចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានឈានមកដល់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយហើយ ដើម្បីកាត់សេចក្តីរកក្រុមខ្លាំង ៤ ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខ្សែបម្រើការពារ សុផល ឌីម៉ង់ ទទួលបានការកោះហៅចូសជម្រើស កម្ពុជា ក្រុមធំជាលើកដំបូង បន្ទាប់ពីបង្ហាញសមត្ថភាពលេចធ្លោរជាមួយក្រុម ព្រះខ័នរាជស្វាយរៀង។
អ្នកប្រដាល់ ជប៉ុន Morioka Yuki បានបង្ហាញភាពភ្ញាក់ផ្អើល និងកោតសរសើរអំពី «គុនខ្មែរ» មិនដាច់ពីមាត់ បន្ទាប់ពីកីឡាកររូបនេះ ជួបគ្នាជាមួយកីឡាករ កម្ពុជា សែន រ៉ាដេត នៅសង្វៀន Knock Out កាលពីពេលថ្មីៗនេះ។
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានជួយក្រុមបាល់ទះ Win Streak ឈ្នះ ១១ ប្រកួតជាប់ៗគ្នាក្នុងលីគបាល់ទះតៃវ៉ាន់ ហើយក្នុងការប្រកួតចុងក្រោយជាមួយ Taoyuan Cloud Leopard គាត់ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតនៃការប្រកួតជាលើកទី 6 នៅរដូវកាលនេះ។