កីឡា
Messi ចុចឈ្មោះកីឡាករ ៥ នាក់ល្អបំផុតក្នុងពិភពលោក
ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានចុចឈ្មោះ Neymar, Kylian Mbappe, Eden Hazard, Luis Suarez និង Sergio Aguero ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ដោយមិនរាប់បញ្ចូលខ្លួនឯង។

នៅក្នុងកិច្ចសម្ភាសមួយ Messi ត្រូវបានសួរថា៖ តើនរណាជាកីឡាករល្អបំផុតក្នុងពិភពលោក ក្រៅអំពី Messi? អ្នកមិនអាចជ្រើសរើសខ្លួនឯងទេ តើនរណាល្អបំផុត?
ភ្លាមនោះ Messi បានឆ្លើយតបទៅវិញ ថា៖ «វាគឺពិបាកដើម្បីជ្រើសរើសណាស់ ព្រោះមានកីឡាករច្រើន។ ឱ្យខ្ញុំគិតសិន។ នៅក្នុងគំនិតរបស់ខ្ញុំមាន Neymar, Kylian Mbappe, Eden Hazard, Luis Suarez និង Sergio Aguero។ ខ្ញុំប្រហែលជាភ្លេចកីឡាករមួយចំនួនទៀត ប៉ុន្តែខ្ញុំប្រាកដណាស់ ថា កីឡាករទាំងនេះ គឺល្អបំផុត»។

បន្ទាប់ពី Messi ជ្រើសរើសដូច្នេះ ស្រាប់តែអ្នកសម្ភាសសួរបន្ត ថា អ្នកបានជ្រើសរើសកីឡាករល្អៗច្រើនហើយ ប៉ុន្តែអ្នកកំពុងភ្លេចមនុស្សម្នាក់ហើយ។ គាត់ពាក់អាវលេខ ៧។ តើអ្នកអាចគិតថាគាត់ជានរណាទេ?
Messi បានឆ្លើយ ថា៖ «Cristiano។ ខ្ញុំបានដកគាត់ចេញ នោះដោយសារគាត់ស្ថិតនៅក្នុងលំដាប់ជាមួយខ្ញុំ»។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


