កីឡា
សុផល ឌីម៉ង់ បានសម្រេចបំណងជាប់ជម្រើសជាតិ ក្រោយចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង
ខ្សែបម្រើការពារ សុផល ឌីម៉ង់ ទទួលបានការកោះហៅចូសជម្រើស កម្ពុជា ក្រុមធំជាលើកដំបូង បន្ទាប់ពីបង្ហាញសមត្ថភាពលេចធ្លោជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នារដូវកាលនេះ។

សុផល ឌីម៉ង់ ជាកីឡាករវ័យក្មេង ដែលមានសក្តានុពលខ្លាំង ប៉ុន្តែអំឡុងពេលលេងនៅក្លិប អង្គរថាយហ្គើរ។ កីឡាករ មិនធ្លាប់ទទួលបានឱកាសជាប់ជម្រើសជាតិក្រុមធំឡើយ ពោលគឺរូបគេបានជាប់ត្រឹមក្រុមយុវជនប៉ុណ្ណោះ។

យ៉ាងណា ការផ្លាស់មកកាន់ ព្រះខ័នរាជស្វាយរៀង នៅរដូវកាល ២០២៥-២០២៦ សុផល ឌីម៉ង់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយជាលទ្ធផល គឺរូបគេតែងតែស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្រុមសឹងតែគ្រប់ការប្រកួត ហើយឥឡូវនេះកីឡាករថែមទាំងទទួលបានការទុកចិត្តពីគ្រូបង្វឹកលោក Koji Gyotoku កោះហៅចូលក្រុមធំជម្រើសជាតិ កម្ពុជា ជាលើកដំបូងទៀតផង។

រម្លឹកកាលពីពេលចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅដើមរដូវកាល កីឡាករវ័យ ២៤ ឆ្នាំបានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា៖ «ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំង និងជួយក្រុមតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ព្រោះមកទីនេះខ្ញុំបានដាក់គោលដៅលើស ១០០% ដើម្បីជួយក្រុម។ គោលដៅដំបូងរបស់ខ្ញុំ ដែលមកព្រះខ័នរាជស្វាយរៀង គឺការបានលេងជម្រើស ១១ នាក់ដំបូង បង្ហាញសមត្ថភាពនៅលើទីលាន ជួយក្លិបឱ្យលើកពាន និងការទទួលបានឱកាសជាប់ជម្រើសជាតិ»។

គួរបញ្ជាក់ ថា កីឡាករទាំង ២៣ នាក់ ដែលសហព័ន្ធបាល់ទាត់ កម្ពុជា ប្រកាសនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ នឹងត្រូវមានភារកិច្ចប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិ ហុងកុង នៅទឹកដី ហុងកុង ថ្ងៃ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


