តារាងចំណាត់ថ្នាក់របស់ក្លិប កម្ពុជា ក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត បានប្រែប្រួល ដោយហក់ឡើងមកលើ ឥណ្ឌូណេស៊ី វិញ បន្ទាប់ពី ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈ្នះដូចគ្នា
ថ្នាក់ដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Lamine Yamal លោក Jorge Mendes ដើម្បីកំណត់លក្ខខណ្ឌមួយចំនួនអំពីជីវិតឯកជនរបស់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំសញ្ជាតិ អេស្ប៉ាញ រូបនេះ
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ២ ប្រកួតជាប់គ្នា សម្រាប់ការប្រកួត ២ លើកចុងក្រោយជាមួយក្រុម Win Streak ក្នុងលីគបាល់ទះតៃវ៉ាន់ Taiwan Professional Volleyball League (TPVL)។
លីគបាល់ទះកំពូល អ៊ីតាលី (Italian SuperLega) ត្រូវបានគេចាត់ទុកជាលីគបាល់ទះលំដាប់កំពូលក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺឈរនៅលើលីគបាល់ទះរបស់ប្រទេសធំៗដូចជា រុស្ស៊ី ប្រេស៊ីល តួកគី និង ប៉ូឡូញ ទៅទៀត។
សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព (FIFPRO) បានប្រកាសជាផ្លូវការអំពីបេក្ខភាពកីឡាករទាំង ២៦ នាក់ ដើម្បីប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥
ខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-Min បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ (2025 Goal of the Year) ចំពោះគ្រាប់បាល់ ដែលកីឡាករបានស៊ុតបញ្ចូលទីទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥។
ការប្រកួតបាល់ទាត់ដ៏ធំប្រចាំលីគ អេស្ប៉ាញ (La Liga) រវាង Real Madrid និង Barcelona ដែលត្រូវបានគេប្រសិទ្ធនាម (El Clasico) បានបញ្ចប់ការប្រកួតទៅហើយ ប៉ុន្តែស្ថានភាពនៅតែបន្តក្តៅរហូតមកដល់ពេលនេះ។