កីឡា
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រួមដៃគ្នា ធ្វើឱ្យចំណាត់ថ្នាក់ កម្ពុជា ឡើងលើ ឥណ្ឌូណេស៊ី ជាថ្មី
តារាងចំណាត់ថ្នាក់របស់ក្លិប កម្ពុជា ក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត បានប្រែប្រួល ដោយបានហក់ឡើងមកលើ ឥណ្ឌូណេស៊ី វិញ បន្ទាប់ពី ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈ្នះដូចគ្នានៅក្នុងការប្រកួតពាន AFC Challenge League កាលពីថ្ងៃ ពុធ ទី ២៩ ខែ តុលា ឆ្នាំ ២០២៥ ។ នេះបើយោងតាម Footy Rankings។

ក្រុម ភ្នំពេញក្រោន បានយកឈ្នះលើក្រុមមកពី មីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋាន Idomilk Arena ក្នុងប្រទេស ឥណ្ឌូណេស៊ី ដែលជាការប្រកួតក្នុងពូល E ពាន AFC Challenge League។ ដោយឡែក ក្រុម ព្រះខ័នរាជស្វាយរៀង វិញ បានយកឈ្នះក្រុមមកពី ឡាវ Ezra FC ក្នុងលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាការប្រកួតក្នុងពូល D ពាន ACGL ដូចគ្នា។
តាមរយៈជ័យជម្នះរបស់ក្រុមទាំង ២ បានធ្វើឱ្យតារាងចំណាត់ថ្នាក់ក្លិប កម្ពុជា ពេលនេះមានការប្រែប្រួលនៅក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត ដោយហក់ឡើងមកឈរលើប្រទេស ឥណ្ឌូណេស៊ី វិញ។ កម្ពុជា បានប្រែប្រួល ១ ចំណាត់ថ្នាក់ ពីលេខ ១១ ឡើងមកលេខ ១០។ ចំណែក ឥណ្ឌូណេស៊ី ធ្លាក់ពីលេខ ១០ ទៅលេខ ១១ វិញ។

យ៉ាងណា នេះគ្រាន់តែជាបច្ចុប្បន្នភាពចំណាត់ថ្នាក់បណ្តោះអាសន្នប៉ុណ្ណោះ ដោយចំណាត់ថ្នាក់នេះនឹងអាចប្រែប្រួលនៅពេលខាងមុខគ្រប់ពេល ពោលគឺអាស្រ័យលើលទ្ធផលប្រកួតរបស់ក្រុម ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។ ប្រការនេះមានន័យ ថា បើក្រុមទាំង ២ ធ្វើបានលទ្ធផលល្អ នោះចំណាត់ថ្នាក់ កម្ពុជា នឹងអាចរក្សានៅលេខ ១០ នេះ ឬអាចឡើងខ្ពស់ជាងហ្នឹងបន្តទៀត ប៉ុន្តែបើលទ្ធផលមិនបានល្អទេ នោះនឹងអាចធ្លាក់ចំណាត់ថ្នាក់វិញ៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


