ព័ត៌មានអន្ដរជាតិ
មេដឹកនាំ កោះGreenland អំពាវនាវឱ្យសម្ព័ន្ធមិត្តណាតូ ក្រោកឈរ ប្រឆាំងដូណាល់ ត្រាំ
នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen អំពាវនាវដល់សម្ព័ន្ធមិត្ត NATO ឱ្យក្រោកឈរឡើង ដើម្បីការពារច្បាប់អន្តរជាតិ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រិះគន់អង្គការណាតូឥតឈប់ តាំងពីសង្រ្គាមជាមួយអ៊ីរ៉ង់ចាប់ផ្តើម ហើយពេលខ្លះឈានដល់ចង់ដកអាមេរិកចេញពីអង្គការនេះទៀតផង.
នាយករដ្ឋមន្ត្រីនៃកោះស្វយ័ត Greenland បានប្រឆាំងនឹងការអត្ថាធិប្បាយចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប៉ងយកដែនកោះអាកទិកមកកាន់កាប់ដាក់ក្រោមការគ្រប់គ្រងរបស់អាមេរិក ហើយ ចាត់ទុកការហៅរបស់ត្រាំ ជាការប្រមាថ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។

លោក ត្រាំ បង្ហាញការខកចិត្ត តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី៨ ខែមេសា ឆ្នាំ២០២៦ សរសេរថា៖ «ណាតូ មិនបាននៅទីនោះទេ នៅពេលយើងត្រូវការពួកគេ ហើយពួកគេក៏នឹងមិននៅទីនោះដែរ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត។ សូមចងចាំថាកោះ Greenland គ្រាន់តែជាបំណែកទឹកកកដ៏ធំ គ្រប់គ្រងយ៉ាងអន់ និងក្រីក្រទៅៗ»។
យ៉ាងណារបាយការណ៍របស់ Reuters និង The Guardian បង្ហាញថ្មីៗនេះថា ទំនាក់ទំនងណាតូ និងអាមេរិក បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល៧៧ឆ្នាំ។
លោក Nielsen បានបដិសេធចំពោះសម្តី លោក ត្រាំ ដែលលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ពីការកំណត់លក្ខណៈនិងអត្តសញ្ញាណប្រទេសរបស់ខ្លួន។
លោកប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ « យើងមិនមែនជាបំណែកទឹកកកទេ។ យើងមានមោទនភាពដែលមានអត្រាប្រជាជនចំនួន ៥៧ ០០០នាក់ ធ្វើការជារៀងរាល់ថ្ងៃ។ ជាពលរដ្ឋល្អក្នុងពិភពលោក ដោយគោរពយ៉ាងពេញលេញ ចំពោះសម្ព័ន្ធមិត្តទាំងអស់របស់យើង»។
លោក Nielsen គូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយក្រោយសង្គ្រាម រួមទាំងសម្ព័ន្ធមិត្តការពារជាតិណាតូនិងច្បាប់អន្តរជាតិទទួលបានការគោរពទូទាំងពិភពលោក។
លោកមានប្រសាសន៍ថា៖ « ឥឡូវនេះ រឿងទាំងនោះ[អត្តសញ្ញាណ Greenland] កំពុងប្រឈម! ហើយខ្ញុំគិតថាសម្ព័ន្ធមិត្តទាំងអស់គួរតែឈរជាមួយគ្នា ព្យាយាមរក្សាវា។ ខ្ញុំសង្ឃឹមថារឿងនោះ[ក្រោកឈរទាំងអស់គ្នា] នឹងកើតឡើង»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


