ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់តបអាមេរិកវិញថា «វានឹងក្លាយជារឿងល្ងង់ខ្លៅបំផុតសម្រាប់អាមេរិក» បើឲ្យអ៊ីស្រាអែលធ្វើស្រេចតែចិត្ត
បន្ទាប់ពីអាមេរិកស្តីឱ្យអ៊ីរ៉ង់ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ អាចធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ដែលអាមេរិកនិងអ៊ីរ៉ងទើបយល់ព្រមជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងទាំងខឹងថា វានឹងក្លាយជារឿងដ៏ល្ងង់ខ្លៅសម្រាប់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ក្នុងតំបន់ ដោយការបន្តវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសលីបង់ និងសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។

យោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍ លោក Araghchi បានថ្លែងថា ការកាត់ក្តីពីបទអំពើពុករលួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងធ្វើឡើងម្តងទៀតនៅថ្ងៃអាទិត្យក្នុងប្រទេសអ៊ីស្រាអែល។ លោកបន្តថា មេដឹកនាំអ៊ីស្រាអែលមានហេតុផលលាក់កំបាំង[បញ្ហាផ្ទាល់ខ្លួន] ដើម្បីបន្តការប្រយុទ្ធ។
លោក Araghchi សរសេរនៅលើបណ្តាញសង្គមថា៖ « បទឈប់បាញ់នៅទូទាំងតំបន់ រួមទាំងប្រទេសលីបង់ផងដែរ នឹងពន្លឿនការជាប់ពន្ធនាគាររបស់គាត់ [ណេតាន់យ៉ាហ៊ូ]»។
លោកក៏បានបង្ហោះសារមួយទៀតសម្រាប់សហរដ្ឋអាមេរិកដែលបដិសេធថា ប្រទេសលីបង់មិនបានរាប់បញ្ចូលក្នុងបទឈប់បាញ់តាំងពីដំបូង។
លោក Araghchi សរសេរថា៖ « ប្រសិនបើសហរដ្ឋអាមេរិកចង់បំផ្លាញសេដ្ឋកិច្ចរបស់ខ្លួនដោយអនុញ្ញាតឱ្យ លោក ណេតាន់យ៉ាហ៊ូ សម្លាប់ការទូតខ្លួនឯង នោះវាជាជម្រើសផ្ទាល់ខ្លួន។ យើងគិតថា វានឹងក្លាយជារឿងល្ងង់ខ្លៅ ប៉ុន្តែយើងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់វា [ ការប្រឈមមុខនានា]»។
ការលើកឡើងរបស់ លោក Araghchi ឆ្លើយតបទៅនឹងភាសារបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលបានតិះដៀលអ៊ីរ៉ង់កាលពីថ្ងៃពុធ រឿងអ៊ីស្រាអែលវាយប្រហារលើប្រទេសលីបង់ បន្ទាប់ពីមានបទឈប់បាញ់រវាងអាមេរិក-អ៊ីរ៉ង។
លោក Vance ព្រមានប្រឆាំងនឹងអ៊ីរ៉ង់ដែលអនុញ្ញាតឱ្យបទឈប់បាញ់ដួលរលំដោយសារប្រទេសលីបង់និងលើកឡើងថា៖ « យើងគិតថា វាជារឿងល្ងង់ខ្លៅបំផុត ប៉ុន្តែនោះជាជម្រើសរបស់ពួកគេ[អ៊ីរ៉ង់]»។
គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ប្រកាសនៅថ្ងៃអង្គារមក ភាពមិនចុះសម្រុងរវាងភាគីអ៊ីស្រាអែលនិងអាមេរិក លើ ថាតើការអនុវត្តចំពោះប្រទេសលីបង់ឬអត់ បានក្លាយជាការគំរាមកំហែងដ៏ធំមួយ សម្រាប់អនាគតនៃបទឈប់បាញ់ដ៏ផុយស្រួយនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


