មន្ត្រីអង្គការសុខភាពពិភពលោក(WHO) ទទួលស្គាល់ថាពួកគេកំពុងរៀបចំខ្លួនពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរដែលវាជាសេណារីយ៉ូដ៏អាក្រក់បំផុត ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ
បុរសជនជាតិចិនម្នាក់និងអ្នករត់ការជាជនជាតិកេនយ៉ាត្រូវចោទប្រកាន់ពីបទជួញដូរសត្វព្រៃខុសច្បាប់ បន្ទាប់ពីប៉ូលិសរកឃើញថាកំពុងព្យាយាមរត់ពន្ធស្រមោចក្នុងសួនច្បារមួយជាង ២ ០០០ក្បាលចេញពីប្រទេសកេនយ៉ា
អង្គការលើកលែងទោសអន្តរជាតិលើកឡើងនៅក្នុងការស៊ើបអង្កេតថ្មីមួយថាសហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការវាយប្រហារលើសាលាបឋមសិក្សាអ៊ីរ៉ង់
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ឱ្យដឹងថាប្រទេសអ៊ុយក្រែនបានបញ្ជូនអ្នកជំនាញយោធាអ៊ុយក្រែនជាង ២០០នាក់ទៅប្រទេសក្នុងតំបន់ឈូងសមុទ្រនិងមជ្ឈិមបូព៌ាទាំងមូល
នាយកកម្មវិធីមីស៊ីលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារឱ្យដឹងថា តម្លៃសម្រាប់ខែលការពារមីស៊ីល «Golden Dome» បានកើនឡើងដល់ ១៨៥ ប៊ីលានដុល្លារ បន្ទាប់ពីបន្ថែម១០ប៊ីលានដុល្លារទៀត ដើម្បីពន្លឿនសមត្ថភាពសំខាន់ៗលើមូលដ្ឋានលំហអាកាសរបស់ប្រទេសនេះ។
WFP ផ្សាយកាលពីថ្ងៃអង្គារ មនុស្សរាប់សិបលាននាក់ទៀតនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់នៅតែបន្តដល់ខែ៦
ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ចាប់ផ្តើមផ្ទុះឡើងនិងនៅតែបន្តរីករាលដាល់កាន់តែខ្លាំង មិនទាន់ឃើញប្រទេសណាមួយនៅក្នុងពិភពលោកផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅឡើយទេ។ តែបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ មហាអំណាចមហាយក្សចិនជាប្រទេសទី១ ផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយសង្រ្គាមនៅអ៊ីរ៉ង់ បន្ទាប់ពីសហភាពអឺរ៉ុបបានផ្តល់ដល់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា តែមិនមានអ៊ីរ៉ង់នោះទេ។ ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងអ៊ីរ៉ង់ និងលីបង់ ដែលត្រូវកំណត់ជាគោលដៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចូលដល់សប្តាហ៍ទីបី។ នេះបើតាមក្រសួងការបរទេសចិន រាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។ ទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសនេះ ខណៈប្រទេសចិនក៏រិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ប្រឆាំងនឹងរដ្ឋក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...