ក្រោយចាញ់នៅឯប្រទេសចិនកាលពីពេលថ្មីៗនេះរបស់ ពេជ្រ អាទិទេព រួចមកមហាជនមួយចំនួនបានស្នើទៅលោក ពេជ្រ សុផាន់ ឲ្យជួយពង្រឹងកម្លាំងស៊ុហ្វដល់រូបគេផង ព្រោះវាយមិនទាន់ប៉ុន្មានផងអស់រលីង។
អ្នកប្រដាល់កំពុងល្បីឈ្មោះ និងមានទីផ្សារខ្លាំង លន បញ្ញា នៅសប្ដាហ៍នេះនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀនបាយ័នដោយប៉ះកីឡាករ Mani Zolghadr ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។
កីឡាករចាស់វស្សា ឡុង សុវណ្ណឌឿន ក្រៅតែពីអាជីពប្រដាល់ អ្នកដឹកនាំកីឡាករ (ប្រម៉ូតទ័រ) ចេញក្រៅប្រទេសគឺរូបគេកំពុងប្រកបរបរលក់គោដុត ពពែដុត និងម្ហូបអាហារជាច្រើនទៀតផងដែរដើម្បីបង្កើនចំណូលបន្ថែមដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។
កីឡាករដើមកំណើតពីខេត្តបន្ទាយមានជ័យ ឃួន ឡាំងកូស៊ីនក៏មានប្អូនប្រុសម្នាក់កំពុងចាប់អាជីពប្រដាល់ដូចខ្លួនដែរ ប៉ុន្តែមិនសូវមានអ្នកស្គាល់បច្ចុប្បន្នកំពុងបង្ហាត់សិស្សបែបសុខភាពនៅរាជធានីភ្នំពេញ។
អ្នកលេងគុនខ្មែរដើមកំណើតពីខេត្តព្រៃវែង លន បញ្ញា ថាខ្លួននឹងមានការប្រកួតធំៗចំនួនពីរគឺការប្រកួតនៅឯប្រទេសកូរ៉េ និងការប្រកួតដណ្ដើមខ្សែក្រវាត់ X Treme Cambodia នៅឯសង្វៀនហង្សមាសនៅពេលខាងមុខ។
ការប្រកួតគុនចម្រុះនៅសង្វៀន GMA ឯទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះក្រុមកម្ពុជាឈ្នះ១ និងចាញ់១ ខណៈកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អរគុណចំពោះអ្នកគាំទ្រដែលបារម្ភដល់ខ្លួនអំឡុងពេលចាញ់ការប្រកួតមួយនេះ។