កីឡាករ យ៉ុន ខេមរៈ ថាខ្លួនសម្រេចចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការគឺពិតជាល្អណាស់សម្រាប់ខ្លួនដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រូៗពិសេសការលត់ដំចំពោះវិន័យឲ្យក្លាយជាកីឡាករអាជីព។
បន្ទាប់ពីចាប់គូរួចរាល់ហើយនោះផ្នែកកីឡាគុនចម្រុះ (MMA) នឹងត្រូវប្រកួតប្រជែងដើម្បីស្វែងរកមេដាយជូនប្រទេសរៀងៗខ្លួនហើយនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ដែលកំពុងធ្វើឡើងនៅឯប្រទេសបារ៉ែន។
កីឡាករថ្នាល រិទ្ធី គីងកុង បន្ទាប់ពីចាញ់ពិន្ទុកីឡាករឡាវ និងបញ្ចប់ស្ថិតិមិនចាញ់សោះរបស់ខ្លួនរួចមកទន្ទឹងរង់ចាំថ្ងៃសងសឹកឥលូវសម្រេចដូចបំណងហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះហើយ។
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា សប្ដាហ៍នេះនឹងមកលេងសង្វៀនបាយ័នហើយដោយត្រូវប៉ះជើងខ្លាំងពីប្រទេសអ៊ីរ៉ង់ Milad Mavout នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៥កន្លះតទៅ។
លើកនេះលេងឈុតធំហើយសង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER ដឹងតែកក្រើកជាមួយការប្រកួតប្រដាល់គូអន្តរជាតិ និងគូគុនខ្មែរនៅក្នុងសប្តាហ៍នេះទស្សនាហើយដឹងតែជក់ចិត្តតែម្តងសម្រាប់អ្នកគាំទ្រគុនខ្មែរ។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះមានសន្ទុះអ្នកចុះឈ្មោះបានប្រហែលជាង ១ម៉ឺននាក់ហើយ ខណៈអ្នករៀបចំថានឹងកើនឡើងបន្តទៀត។
លោក នាង តុលា ថាការខ្វះអ្នកឧបត្ថម្ភគាំទ្រធ្វើឲ្យវិស័យកីឡាស្នូកឃ័រនៅកម្ពុជាស្ងប់ស្ងាត់មិនសូវចេញមុខមាត់ ឬមានការប្រកួតដូចកីឡាផ្សេងៗរយៈពេលប៉ុន្មានឆ្នាំមកនេះ។