យុវជន លី ចិត្រាបុត្រ ថាការចូលមកហ្វឹកហាត់បាល់ទះនេះគឺល្អបានជួយឲ្យស្រក់ទម្ងន់បានប្រហែល ១០គីឡូក្រាម និងបានកាត់បន្ថយការទំនេរលេងទូរសព្ទឥតប្រយោជន៍ជាដើមទៀតផង។
ការប្រកួតពានរង្វាន់ CamEd Men’s Futsal Tournament 2025 ចាប់ផ្ដើមដំណើរការប្រកួតដែលមានក្រុមចូលរួមសរុប ២០ក្រុម ខណៈតំណាងវិទ្យាស្ថានរំពឹងសិស្សនិស្សិតដែលបានចូលរួមនឹងនេះទទួលបានបទពិសោធល្អៗ
កីឡាការិនី យាន សុខឿន និង ជិន ស្រីឡូយ ថាកក្តាដែលធ្វើឲ្យអ្នកទាំងពីរអាចឈ្នះមេដាយមាសរហូតដល់ ២គ្រឿងនៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នេះដោយសារការលេងយល់ចិត្តគ្នា។
ក្រុមកីឡាករគុនខ្មែរ រិន សារ័ត្ន និង ស៊ឹម ប៊ុនស្រ៊ន់ ថាខ្លួនបានធ្វើទម្ងន់ និងថ្លឹងរួចរាល់ហើយនៅមុននេះត្រៀមខ្លួនតែការប្រកួតមកដល់នៅថ្ងៃស្អែកនេះប៉ុណ្ណោះក្នុងកម្មវិធី GMA ឯទីក្រុមហូជីមិញ ប្រទេសវៀតណាម។
សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៣នាក់ទៅចូលរួមការប្រកួតនៅឯប្រទេសវៀតណាម រយៈពេល ៣ថ្ងៃចាប៉ពីថ្ងៃទី១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ នៅឯទីក្រុងហាណូយ។
ក្លឹបប្រដាល់ថ្មីរបស់លោកគ្រូឆ្នើម ពេជ្រ សុផាន់ មានរហូតដល់ទៅ ១២បន្ទប់ និងកំពុងសាងសង់បានប្រហែល ៣០-៤០% ហើយអាចចូលស្នាក់នៅ និងហ្វឹកហាត់ជាបណ្ដើរៗអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខ។
ការប្រកួតដ៏ល្អរបស់កីឡាករ ពេជ្រ សម្បត្តិ យកឈ្នះម្ចាស់ផ្ទះចិនដោយដេញវាយរហូតដៃគូត្រូវអាជ្ញាកណ្ដាលរាប់ និងការបង្ហាញលេចធ្លោបែបនេះអ្នកកាន់កម្មវិធីនៅទីនោះថាអាចឈានទៅប្រកួតតាមកម្មវិធីធំលំដាប់ពិភពលោកបានហើយ។