នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះនឹងមានការប្រកួតមិត្តភាពដកស្រង់បទពិសោធរវាងម្ចាស់ផ្ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្វាគមន៍ភ្ញៀវវិសាខា វេលាម៉ោង ២កន្លះតទៅទីតាំងក្លឹបរបស់ខ្លួនផ្ទាល់ក្នុងខណ្ឌច្បារអំពៅ។
ប្អូនប្រុសរបស់ បឺត សង្ឃឹម គឺកីឡាករ បឺត ថ្មដា កំពុងសម្រុកហ្វឹកហាត់ខ្លាំងដើម្បីត្រៀមខ្លួនឲ្យបានល្អ គ្រប់គ្រាន់សម្រាប់ការប្រកួតនៅឯប្រទេសឡាវដែលជាការប្រកួតឯក្រៅប្រទេសជាលើកដំបូងក្នុងអាជីពប្រដាល់នេះ។
លោក ឡុង វិបុល គ្រូបង្វឹកក្លឹបប្រដាល់វិបុលដារិទ្ធិថាក្លឹបបច្ចុប្បន្ននេះកំពុងតែជួយបណ្ដុះធនធានផ្នែកនារី ព្រោះមើលឃើញនៅខ្វះខាតកីឡាការិនីច្រើនទាំងការប្រកួកក្នុងស្រុក និងក្រៅស្រុកជាដើម។
កីឡាការិនី ចាន់ វិច្ឆិកា ដែលជាសិស្សគុននៃក្លឹបប្រដាល់គុនខ្មែរ KKIF មានឱកាសឡើងសង្វៀនជាថ្មីហើយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះបន្ទាប់ពីចាប់គូមិនបានប្រហែល ៣-៤ខែមកហើយ។
កីឡាប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទក្នុងចំណោមកីឡាជាច្រើនដែលមហាជនចូលចិត្តលេងកម្សាន្តសប្បាយនៅពេលជួបជុំ ឬនៅពេលទំនេរថ្ងៃចុងសប្ដាហ៍មិនថានៅតាមបណ្ដារាជធានី-ខេត្តនោះឡើយ។
ក្រុមកីឡាប្រណាំងរថយន្ត OFF ROAD របស់កម្ពុជាចំនួន ៣ក្រុមត្រូវជា៦នាក់ និងក្រុមការងារ Support ១០នាក់នឹងទៅចូលរួមការប្រកួតដ៏ធំមួយនៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានប្រទេសចូលរួមទាំងអស់ ៤ប្រទេស ។
កុមារា លី ចិត្រាបុត្រ ដែលជាកីឡាករបាល់ទះហ្វឹកហាត់បែបសុខភាព ថាធំឡើងមិនចង់ក្លាយជាកីឡាករនោះទេគឺចង់ចូលបម្រើទ័ពដើម្បីច្បាំងយកជ័យជម្នះជាមួយសៀមបន្ទាប់ពីមានការឈ្លានពានមកលើខ្មែរកន្លងទៅនេះ។