Connect with us

កីឡា

ពេជ្រ​ អាទិទេព​ ត្រូវ​ឆ្លងដំណាក់​កាល​នេះឲ្យ​បាន​បើ​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​ដូច​ ពេជ្រ​ សម្បត្តិ​

បានផុស

នៅ

ក្រោយ​ចាញ់​នៅ​ឯ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ ពេជ្រ​ អាទិទេព​ រួច​មក​មហាជន​មួយ​ចំនួន​បាន​សំណូមពរទៅ​លោក​ ពេជ្រ​ សុផាន់​ ឲ្យជួយ​ពង្រឹង​កម្លាំង​ស៊ុហ្វ​ដល់​រូប​គេ​ផង​ ព្រោះ​វាយ​មិនទាន់បាន​​ប៉ុន្មានទឹក​​ផង​អស់​រលីងទៅ​ហើយ​ដូច​បាន​ឃើញ​ស្រាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ សុផាន់

ឆ្លើយតប​សំណូមពរ​របស់​មហាជន​ និង​សំនួរ​របស់​កម្ពុជា​ថ្មី​ផង​ លោក​ ពេជ្រ​ សុផាន់​ បាន​លើក​ឡើងថា​ ពេជ្រ​ អាទិទេព​ ត្រូវ​ពង្រឹង​សមត្ថភាព​ និង​អនុវត្តន៍​លើ​ការ​ហ្វឹកហាត់​ច្រើន​ចំណុច​ទៀត។​ កីឡាករ​នៅ​ពេល​មាន​ឈ្មោះ​ល្បី​ពិសេស​ដូច​ជា​ អាទិទេព​ នៅ​ពេល​នេះ​បញ្ហា​ក៏​នឹង​ចាប់ចូល​មក​ច្រើន​ស្រប​ពេលដូច​​គ្នា​ដែរ​។

កីឡាករ ពេជ្រ អាទិទេព

ការ​ចំណាយ​ច្រើន​ និង​ទំហំ​នៃ​ការ​រ៉ាប់រង​មាន​កាន់​តែធំ​ធ្វើ​ឲ្យ​អារម្មណ៍​នៃ​ការ​ហ្វឹកហាត់​មិន​មូល​បែង​ចែក​មិន​ច្បាស់​លាស់​ ដូច្នេះ​ហើយ​ការ​ហ្វឹកហាត់​មិន​បាន​ពេញលេញ​ល្អ​នោះឡើយ។​​ អាទិទេព​ ដែល​ជា​កូន​សិស្ស​របស់​លោក​នៅ​ពេល​នេះ​គឺ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ដែល​តម្រូវ​ឲ្យ​រូប​គេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​មួយ​នេះ​ឲ្យ​បាន​បើ​ចង់​ជោគជ័យ​។​

អាទិទេព និងសម្បត្តិ

លោក​ ពេជ្រ​ សុផាន់​ បន្ថែម​ទៀត​ថា​ ពី​មុន​មក​ ពេជ្រ​ សម្បត្តិ​ ក៏​ជួប​បញ្ហា​បែប​​នេះ​ដែរ​ ប៉ុន្តែ​ដោយ​មាន​ការ​ពន្យល់​ហើយ​ពន្យល់​ទៀត​ពី​រូប​លោក​ផ្ទាល់​ ខណៈ​កីឡាករ​ខ្លួន​ឯង​ស្ដាប់​ហើយ​អនុវត្តន៍​ផង​នោះ​ធ្វើ​ឲ្យ​រូប​គេ​ឆ្លងផុត​ដំណាក់កាល​នេះ​បាន។​ គ្រូ​ឆ្នើម​រូប​នេះ​ថា​នឹង​យក​បទ​ពិសោធ​កាល​ជា​មួយ​ សម្បត្តិ​ នេះ​មក​ពន្យល់​អប់រំ​ដល់​ អាទិទេព​ បន្ត​ទៀត​ដើម្បី​ឲ្យ​រូប​ផុត​ដំណាក់កាល​នេះឲ្យ​បាន​ហើយ​អភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​ចំណុច​កំពូល​។​

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ច្រើន​រូប​នេះ​បន្ថែម​ទៀត​ថា​ ពេជ្រ​ អាទិទេព​ មាន​សមត្ថភាព​ មាន​ក្បាច់​ស្នៀត​ល្អ​ និង​មាន​កេរ្តិ៍ឈ្មោះ​ហើយ​នៅ​ពេល​នេះ​គ្រាន់​តែ​ពង្រឹង​ចំណុច​ខ្វះខាត​ខាង​លើ​នេះ​គឺ​គ្រប់គ្រាន់។​

អាទិទេព ពេលចាញ់នៅចិន

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ អាទិទេព​ ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ពិសេស​ការ​យក​ឈ្នះ​ដៃគូ​ដោយ​វាយ​អស់ៗ​ពី​សមត្ថភាព និង​ផ្ដួល​ឲ្យ​សន្លប់។​ បន្ទាប់​ពី​ចាញ់​កីឡាករ​ ហាន ពី​ និង​ចាញ់​កីឡាករ​ចិន​ កាល​​ពី​ពេល​ថ្មីៗ​នេះ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​រូប​គេ​វាយ​ឆាប់​អស់​កម្លាំង​ស៊ុហ្វ​ និង​មាន​អ្នក​ខ្លះ​សំណូមពរ​ដល់​លោក​ ពេជ្រ​ សុផាន់​ ឲ្យ​ពង្រឹង​ចំណុច​ខ្វះខាត​នេះ​ទៀត​ផង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម