កីឡា
លន បញ្ញា អាចស្ពាយខ្សែក្រវាត់ពីសង្វៀនបាយ័នបានទេនៅសប្ដាហ៍នេះ
អ្នកប្រដាល់កំពុងល្បីឈ្មោះ និងមានទីផ្សារខ្លាំង លន បញ្ញា នៅសប្ដាហ៍នេះនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់លើសង្វៀនបាយ័ន ដោយប៉ះជនជាតិអ៉ីរ៉ង់គឺកីឡាករ Mani Zolghadr ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។

កម្មវិធីប្រកួត
កីឡាករ លន បញ្ញា កំពុងមានប្រជាប្រិយភាពជាខ្លាំង ពោលមិនថាសង្វៀនណានោះទេគឺតែងតែចង់បានយកទៅប្រកួត។ ដោយសារតែការខំប្រឹងប្រែងហ្វឹកហាត់គ្រប់ពេលវេលា និងដណ្ដើមបានជ័យជម្នះជាបន្តបន្ទាប់ទើបធ្វើឲ្យរូបគេទទួលបានការគាំទ្រច្រើនបែបនេះ។
ងាកមកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះរូបគេនឹងត្រូវប៉ះជនជាតិអ៉ីរ៉ង់គឺកីឡាករ Mani Zolghadr ក្នុងតំណែងគូឯក និងដណ្ដើមខ្សែក្រវាត់ទៀតផង។ គេឃើញ បញ្ញា កំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមក្នុងជំនួបដណ្ដើមខ្សែក្រវាត់មួយនេះ។

កីឡាករ លន បញ្ញា
កុំភ្លេចរង់ចាំទស្សនា និងគាំទ្រកីឡាករគុនខ្មែរ លន បញ្ញា ទាំងអស់គ្នានៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះនៅសង្វៀនបាយ័ន វេលាម៉ោង ៥កន្លះល្ងាចតទៅ។ អ្នកគាំទ្រអាចទៅទស្សនាការប្រកួតផ្ទាល់ដោយសេរីនៅសង្វៀនបាយ័នស្ទឹងមានជ័យ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


