កីឡា
ឃួន ឡាំងកូស៊ីន ក៏មានប្អូនប្រុសកំពុងចាប់អាជីពប្រដាល់ដូចខ្លួនដែរ ប៉ុន្តែមិនសូវមានអ្នកដឹង
កីឡាករដើមកំណើតពីខេត្តបន្ទាយមានជ័យ ឃួន ឡាំងកូស៊ីនក៏មានប្អូនប្រុសម្នាក់កំពុងចាប់អាជីពប្រដាល់ដូចខ្លួនដែរ ប៉ុន្តែមិនសូវមានអ្នកស្គាល់បច្ចុប្បន្នកំពុងបង្ហាត់សិស្សបែបសុខភាពនៅរាជធានីភ្នំពេញ។

ឃួន ចាន់ពិសិដ្ឋ និងបងប្រុស
ប្អូនប្រុសកីឡាករ ឃួន ឡាំងកូស៊ីន ម្នាក់នោះឈ្មោះ ឃួន ចាន់ពិសិដ្ឋ រូបគេចាប់ហ្វឹកហាត់ប្រដាល់នៅឯខេត្តបន្ទាយមានជ័យតាំងពីអំឡុងឆ្នាំ២០១៣-២០១៤ មកម្ល៉េះជាមួយលោក សាន់ សៅយ៉ាន់ និងលោក នា គា។ កាលហ្វឹកហាត់ពេលនោះអាយុរបស់ខ្លួនប្រហែលខ្ទង់ ៧-៨ឆ្នាំប៉ុណ្ណោះ។

ឃួន ចាន់ពិសិដ្ឋ កាលហាត់នៅតូចៗ
ឃួន ឡាំងកូស៊ីន ជាកូនទី២ ចំណែក ឃួន ចាន់ពិសិដ្ឋ ជាកូនពៅក្នុងគ្រួសារ។ អ្នកលេងគុនខ្មែររូបនេះធ្លាប់ឡើងប្រកួតបាន ២៥ដងប៉ុណ្ណោះដោយសារតែបញ្ហារបួសជើងស្ដាំងផង ជាប់សិក្សារៀនសូត្រទើបមិនសូវឃើញមុខតាមបណ្ដាសង្វៀននានាជាប់លាប់ដូចគេឯង។ កាលនៅទម្ងន់តូចៗ ឃួន ចាន់ពិសិដ្ឋ ធ្លាប់ប្រកួតជាមួយ ឃីម ឌីមី រហូត ៣ដងផងដែរប៉ុន្តែបានត្រឹមស្មើពិន្ទុគ្នាទាំង ៣លើកនោះ។

ឃួន ចាន់ពិសិដ្ឋ និងមិត្តរួមក្លឹប
អ្នកលេងគុនខ្មែរខាងលើកឡើងថា ថាបើទោះជាមិនសូវបានឡើងប្រកួត ប៉ុន្តែរូបគេបានហ្វឹកហាត់ជាប្រចាំ និងកាន់ស៊ីប បង្ហាត់សិស្សបែបសុខភាពជារៀងរាល់ថ្ងៃ។ ងាកមកប្រាក់ចំណូលវិញប្អូនប្រុសរបស់ ឃួន ឡាំងកូស៊ីន រូបនេះបានមកពីការជួយបង្ហាត់សិស្សបែបសុខភាពនៅក្លឹបលោក ហ៊ុន ចាន់រាជ្យ Cambodian Top Team និងការឧបត្ថម្ភខ្លះៗពីបងប្រុស រួមទាំងសិស្សច្បងក្នុងក្លឹបរាល់ពេលជួយអំឡុងអ្នកទាំងនោះឡើងប្រកួតជាដើម។
កូនសិស្សលោក សាន់ សៅយ៉ាន់ រូបនេះក៏មិនទាន់ច្បាស់ថាចូលប្រកួតឲ្យជាប់លាប់ដូចគេវិញនៅពេលណានោះទេ ព្រោះឥលូវកំពុងរៀនថ្នាក់ទី១២ ផង និងរវល់ជួយការងារក្លឹប Cambodian Top Team ផង។

ឃួន ចាន់ពិសិដ្ឋ ពេលនៅវៀតណាម
បញ្ជាក់ដែរថា ឃួន ចាន់ពិសិដ្ឋ ជាប្អូនប្រុសបង្កើតរបស់ ឃួន ឡាំងកូស៊ីន ដែលអ្នកទាំងពីរសុទ្ធតែជាអ្នកចាប់អាជីពប្រដាល់គុនខ្មែរ។ បច្ចុប្បន្ន ចាន់ពិសិដ្ឋ ប្រកួតលើប្រភេទទម្ងន់ ៥១-៥៤គីឡូក្រាម។ រូបគេធ្លាប់ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងធ្លាប់ឈ្នះមេដាយប្រាក់ ១គ្រឿងនៅប្រទេសថៃក្នុងការប្រកួតកម្មវិធី ISKA អំឡុងខែឧសភា ឆ្នាំ២០២៥។

ឃួន ចាន់ពិសិដ្ឋ ពេលប្រកួត
ក្រៅតែពីការបង្ហាត់សិស្ស និងឡើងប្រកួតរូបគេកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូកផងដែរ។ ឃួន ឡាំងពិសិដ្ឋ ម្នាក់នេះហើយដែលតែងតែជួយដល់ការចេញទៅប្រកួតរបស់សិស្សៗក្លឹប Cambodian Top Team កន្លងមកដូចជាជួយមើលការខុសត្រូវសម្ភារចេញទៅហ្វឹកហាត់ សម្ភារត្រូវឡើងប្រកួត និងកាន់ស៊ីបផងដែរ។ ជាក់ស្ដែងការចេញទៅប្រកួតរបស់កីឡាករ រិន សារ័ត្ន និង គោរមៈ ចាន់រាជ្យ ស៊ឹម ប៊ុនស្រ៊ន់ នេះសុទ្ធតែរូបគេជួយពីក្រោយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


