នៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ប្រទេសទីម័រខាងកើត បានអបអរនិងសាទរយ៉ាងក្រៃលែង ដោយបានក្លាយជាសមាជិកទី១១របស់អាស៊ាន...
ចង់បានអ្វីនិយាយប្រាប់មក! នេះគឺជាសម្តីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់ទៅនាយករដ្ឋមន្ត្រីស្រ្តីទី១របស់ជប៉ុន សាណៃ តាកាអ៊ិឈិ...
ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការប្តេជ្ញាចិត្តថា ការចូលរួមប្រកបដោយអត្ថន័យជាមួយដៃគូក្នុងអំឡុងពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវតែឈានទៅហួសពីកិច្ចព្រមព្រៀងទាំងឡាយដែលមានចែងត្រឹមលើក្រដាស ដូច្នេះប្រទេសម៉ាឡេស៊ីនឹង តាមដានការអនុវត្តយ៉ាងដិតដល់ជាទីបំផុត ដើម្បីធានាថា ប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍រួម។ លោកបន្តថា៖ «ជំហររបស់ម៉ាឡេស៊ីនឹងបន្តចាក់ឫសលើគោលការណ៍នៃសន្តិភាព វិបុលភាព និងសុចរិតភាព ដោយធ្វើការជាមួយបណ្តាមិត្តភក្តិនិងប្រទេសជិតខាង»។ ទន្ទឹមនោះ តាមការផ្សាយរបស់ Bernama, លោកក៏លើកឡើងដែរថា៖ «ជាការតភ្ជាប់សេដ្ឋកិច្ច ការសម្របសម្រួលកិច្ចសន្ទនា និងការរួមចំណែកដល់ស្ថិរភាព, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ គឺជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតដែលបង្ហាញថា តើតួនាទីការទូតយុទ្ធសាស្ត្ររបស់យើងមានតម្លៃខ្លាំងកម្រិតណាទៅ»។ ប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក អាន់វ៉ា បានទទួលការកោតសរសើរជុំវិញពិភពលោក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ានប្រកបទៅដោយរលូន។ លើសពីនេះ លោកអាន់វ៉ា ក៏ត្រូវគេស្ញប់ស្ញែងផងដែរ ចំពោះការស្វះស្វែងធ្វើការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នាំរកសន្តិភាពជូនប្រទេសទាំងពីរ៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ប្រមុខ UN សរសើរម៉ាឡេស៊ី សម្រាប់ការខិតខំ ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន...
ក្រោយធូរស្រាលបានប៉ុន្មានថ្ងៃ ពេលនេះស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ បានឡើងកម្តៅសាជាថ្មី បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្ត...
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-UN កាលពីថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ ប្រមុខស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ បានកោតសរសើរប្រទេសម៉ាឡេស៊ី...
ក្រោយចុះពីយន្តហោះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រី...