Connect with us

ព័ត៌មានអន្ដរជាតិ

កម្រណាស់! ត្រាំ សុខចិត្តបំពានពិធីសារសន្តិសុខ​ ដោយ​អញ្ជើញលោក អាន់វ៉ា មកជិះរថយន្ត «The Beast» ជាមួយគ្នា

បានផុស

នៅ

ក្រោយចុះពីយន្តហោះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យចូលជិះរថយន្ត «The Beast» ជាមួយគ្នា ទាំងដែលដឹងហើយថា ជាការបំពានពិធីសារសន្តិសុខ។ នេះបើតាមការផ្សាយរបស់ PBS កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥។

លោក ត្រាំ និងលោក អាន់វ៉ា នៅក្នុងរថយន្ត The Beast (រូបថត៖ Bernama)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសារសន្តិសុខស្តង់ដាររបស់សហរដ្ឋអាមេរិកតម្រូវឲ្យ ប្រធានាធិបតីមហាអំណាចអាមេរិកជិះរថយន្ត The Beast តែម្នាក់ឯងឬជាមួយសមាជិកគ្រួសារ/បុគ្គលិករបស់សេតវិមានប៉ុណ្ណោះ ដោយសារតែរថយន្តនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សុវត្ថិភាពខ្ពស់បំផុតរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

ជុំវិញរឿងនេះ លោក អាន់វ៉ា បានប្រាប់ទៅក្រុមអ្នកកាសែតថា ដំបូងលោកក៏បដិសេធទៅលោកត្រាំដែរដោយលើកឡើងពីពិធីសារសន្តិសុខ ប៉ុន្តែលោកត្រាំ នៅតែទទូចសុំ ដោយប្រាប់ថា លោកសុខចិត្តបំពាន។ លុះដល់ចុងក្រោយទើបលោកអាន់វ៉ា ទទួលការអញ្ជើញ ហើយប្រាប់ថា នោះគឺជាបទពិសោធន៍ដ៏សប្បាយរីករាយ។

នេះគឺជា ទង្វើការទូតដ៏កម្រមួយ ដែលលោកត្រាំ ធ្វើទាំងមិនខ្វល់អនុវត្តតាមពិធីសារសន្តិសុខ ដើម្បីបង្ហាញការគោរពនិងមិត្តភាពដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយចាកចេញ, ត្រាំ សរសើរម៉ាឡេស៊ី ថាជាប្រទេសដ៏អស្ចារ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម