ព័ត៌មានអន្ដរជាតិ
ប្រមុខ UN សរសើរម៉ាឡេស៊ី សម្រាប់ការខិតខំ ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-UN កាលពីថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ ប្រមុខស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ បានកោតសរសើរប្រទេសម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

តាមការផ្សាយរបស់ Bernama, អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ថ្លែងថា៖ «ខ្ញុំសូមកោតសរសើរតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី»។
ទន្ទឹមនោះ លោក Guterres ក៏កោតសរសើរដល់ការរួមចំណែករបស់អាស៊ាន ចំពោះបេសកកម្មរក្សាសន្តិភាពរបស់ UN នៅទូទាំងពិភពលោកផងដែរ ដែលនេះបានឆ្លុះបញ្ចាំងពីភាពក្លាហាននិងការប្តេជ្ញាចិត្តរបស់អាស៊ាន ចំពោះសន្តិភាពនិងស្ថិរភាពសកលលោក។

ពាក់ព័ន្ធជម្លោះនៅមីយ៉ាន់ម៉ា លោក Guterres លើកឡើងថា សន្តិភាពនៅក្នុងប្រទេសនេះគឺ ពិបាកនឹងសម្រេចបានណាស់។ លោកក៏ថ្កោលទោសយ៉ាងដាច់អហង្ការផងដែរចំពោះការបង្ហូរឈាម ហើយជំរុញឲ្យគ្រប់ភាគីបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល អនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានឧបសគ្គ និងចូលរួមក្នុងដំណើរការនយោបាយប្រកបដោយបរិយាប័ន្ន។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន-UN លើកទី១៥ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥ ក្នុងទីក្រុង គូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងឡើងវិញនូវសារៈសំខាន់នៃភាពជាដៃគូដែលមិនអាចខ្លះបានរវាងអាស៊ាន និង UN៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


