វប្បធម៌ ជំនឿ
ក្បួនហុងស៊ុយជួយបង្កើនថាមពល អំណាច និងលាភសំណាង
ដើម្បីបង្កើននូវថាមពល អំណាច និងលាភសំណាងហូរចូលឥតឈប់តាមបែបហុងស៊ុយចិន KPT Plus សូមណែនាំគន្លឹះខ្លះៗ សម្រាប់ជួយជំរុញភាពជោគជ័យនៅក្នុងផ្ទះនិងក្នុងការិយាល័យរបស់អ្នក។
ដើម្បីជួយជំរុញនូវភាពជោគជ័យលើអាជីពការងារឲ្យមានហុងស៊ុយទាំងនៅក្នុងផ្ទះនិងក្នុងការិយាល័យ អ្នកអាចប្រើហុងស៊ុយតាមបែបចិនជាច្រើនដូចជា ដាក់តាំងរូបនាគ សេះ និងដំបងរាជ្យ។ តាមជំនឿជនជាតិចិនវត្ថុទាំងនេះតំណាងឲ្យអំណាច និងលាភសំណាង។
និមិត្តសញ្ញាសត្វសេះ

តាមជំនឿហុងស៊ុយបុរាណចិន សេះជានិមិត្តសញ្ញានាំមកនូវថាមពលនៃភាពជោគជ័យ កេរ្ដិ៍ឈ្មោះ សេរីភាព និងល្បឿន។ នៅប្រទេសចិន គេប្រើនិមិត្តនេះបែរទៅទិសខាងត្បូងសម្រាប់អ្នកចង់ទទួលបាននូវកេរ្តិ៍ឈ្មោះ និងបែរទៅទិសខាងជើងសម្រាប់អ្នកចង់ទទួលបាននូវភាពជោគជ័យលើការងារ។ ប្រសិនបើសញ្ញារាសីរបស់អ្នកគឺជាសេះ អ្នកអាចដាក់និមិត្តសញ្ញានេះតាមទិសដៅសំណាងរបស់អ្នកដើម្បីទទួលជោគជ័យ។
តុបតែងនៅទិសខាងត្បូង

ភ្លើងជាវត្ថុធាតុតំណាងឲ្យភាពខ្លាំងក្លា។ ដូច្នេះអ្នកអាចជ្រើសរើស វត្តុធាតុនានាដែលមានទម្រង់បែបភ្លើងដូចជា ទៀន រូបភាពដែលមានពណ៌ភ្លឺៗ ដើម្បីតុបតែងឬតាំងលម្អនៅទិសខាងត្បូងនៅក្នុងផ្ទះឬការិយាល័យ។
តុបតែងនៅទិសខាងជើង

ទឹកជាធាតុតំណាងឲ្យភាពរឹងមាំ។ នៅតំបន់ភាគខាងជើងប្រទេសចិន គេប្រើទឹកជាសញ្ញាហុងស៊ុយដែលនាំមកនូវថាមពលនៃភាពរឹងមាំលើអាជីពការងារ។ នៅទីនោះគេនិយមតុបតែងដូចជា រូបភាពទឹកហូរ ថូទឹក និងកញ្ចក់ទឹក។ ក្រៅពីនេះ ដើម្បីពង្រឹងថាមពលអាជីព អ្នកក៏អាចតាំងបង្ហាញរូបភាពដែលទាក់ទងនឹងអាជីពជាច្រើនផងដែរ ជាពិសេសតុបតែងផ្ទះឬការិយាល័យជាពណ៌ខ្មៅនិងស។
នាគជានិមិត្តរូបនៃភាពជោគជ័យ

នាគគឺជានិមិត្តសញ្ញាថាមពលហុងស៊ុយបែបបុរាណចិនដ៏មានអានុភាព ឬតំណាងឲ្យថាមពលបុរស។ គុជខ្យង ឬគ្រីស្តាល់នៅក្នុងក្រញ៉ាំរបស់នាគជានិមិត្តរូបនៃទ្រព្យសម្បត្តិ អំណាច និងឱកាសជាច្រើន។
ដំបងរាជ្យជានិមិត្តរូបនៃអំណាច

ដំបងរាជ្យ ឬ Ru Yi មានន័យថា “សម្រេចតាមប្រាថ្នា” ។ ដូច្នេះហើយវាបានក្លាយជាហុងស៊ុយដែលតំណាងឲ្យលាភសំណាង។ ជារឿយៗវាត្រូវបានគេប្រើនៅក្នុងការិយាល័យជានិមិត្តរូបនៃអំណាចនិងភាពជោគជ័យ។
ជឿដែរទេ? បើជឿ share យកហេងៗណា៎!
ប្រែសម្រួល ៖ សន្យា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


