Connect with us

វប្បធម៌ ជំនឿ

ត្រណម ៧យ៉ាងជាមួយកាបូបលុយ ដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ

បានផុស

នៅ

តាមជំនឿចាស់ៗ កាបូបលុយជាវត្ថុទាក់ទាញលុយកាក់ ប្រសិនបើម្ចាស់កាបូបយល់ច្បាស់ពីក្បួនហុងស៊ុយ ហើយចៀសបាននូវត្រណមមួយចំនួន។ ផ្ទុយទៅវិញ វាក៏អាចបណ្ដេញទ្រព្យចេញគ្មានសល់​ បើប្រកាន់ទម្លាប់ខុសឆ្គងជាមួយការប្រើប្រាស់កាបូបលុយរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ ត្រូវប្រយ័ត្នចំពោះស្ថានភាពកាបូបលុយ ដែលមានប៉ុន្មានចំណុចខាងក្រោម៖

១. កាបូបលុយចាស់ឬរហែក គួរតែប្តូរថ្មីកុំទុកយូរ ព្រោះបើនៅតែប្រើ នឹងគ្មានលាភចូលមកនោះទេ។

២. កាបូបពណ៌ក្រហម ជាកាបូបអាប់រាសី អាចងាយរក តែងាយ​ចាយណាស់ដែរ ហើយពិបាក​សន្សំសំចៃ​ជាទីបំផុត។​

៣. មិនគួរប្រើកាបូបលុយជជុះទេ ព្រោះជាវត្ថុសំណល់ដែលគេប្រើហើយ។ វាជាប្រផ្នូល នៃការបាត់បង់ប្រាក់ និងមិនអាចរក្សាទ្រព្យក្នុងផ្ទះឱ្យគង់។

៤. កាបូបលុយបត់ជាពីរ ជានិមិត្តរូបថា អ្នកអាចនឹងចាញ់បោកប្រាក់ ដែលនេះជាចំណុចគួរតែប្រុងប្រយ័ត្ន ដោយប្ដូរមកប្រើកាបូបរាងវែងវិញ។

៥. ទុកឱ្យកាបូបគ្មានលុយសោះ ជាប្រផ្នូលអវិជ្ជមាន អត្ថន័យថា ការជួញដូរតឹងខ្លាំង ហើយទោះបីខិតខំរកបានចំណូលច្រើនប៉ុនណា ក៏ពិបាករក្សាឱ្យគង់ណាស់។

៦.  ហាមទុកកាបូបលុយនៅកន្លែងដាក់ស្បែកជើង ព្រោះវាអាចធ្វើឲ្យទ្រព្យហូរចេញក្រៅគ្រប់ពេលទាំងអស់។

៧. ហាមដាច់ខាតដុតកាបូប​លុយចោល! បើ​វា​រហែក ឬ​ឈប់​ប្រើ គួរបោះចោលជំនួសវិញ។ ដុតកាបូប​ចោល អាច​ធ្វើឲ្យ​ទ្រព្យ​​ហូរ​ចេញ ​រកស៊ីអន់ថយ ហើយសន្សំប្រាក់មិនសល់ឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លុយពេញៗកាបូប ប្រសិនមាន​វត្ថុទំាងនេះ

ចុចអាន៖ សុបិនឃើញលុយក្នុងកាបូបជីវិតនឹង​អាចដោះស្រាយបញ្ហាគ្រប់យ៉ាង​ដោយរលូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម