វប្បធម៌ ជំនឿ
លុយពេញៗកាបូប ប្រសិនមានវត្ថុទំាងនេះ
ជនជាតិឥណ្ឌា ដែលជាប្រជាជាតិមានប្រវត្តិចំណាស់ជាងគេលើលោកនេះ គេតែងជឿថា ហុងស៊ុយឱ្យលុយគង់ ត្រូវប្រើរបស់បួនប្រភេទនេះ ជាប់ក្នុងកាបូបលុយ។
១ គ្រាប់ស្រូវឬអង្ករ

ជនជាតិឥណ្ឌាភាគខាងត្បូងជឿថា អង្ករ៩គ្រាប់ច្រកទុកជាប់ហោប៉ៅជាលាភសំណាងពេញមួយជិវិត លុយមិនចេះដាច់អស់ចាស់ចូលថ្មី ។
២ សម្បកគ្រំសមុទ្រ

សម្បកសត្វសមុទ្រត្រូវបានគេនិយមយកមកលាបថ្នាំពណ៌ តាំងលម្អរនាំសំណាងឬដាក់ជាប់ក្នុងកាបូបលុយដើម្បីទាក់ទាញប្រាក់ឥតព្រាងទុកឱ្យហូរចូលមកជានិច្ច។
៣ កាក់បុរាណ

កាក់បុរាណគ្រប់ប្រភេទត្រូវបានគេជឿថាបង្កប់មកនូវថាមពលលុយ ព្រោះវាបានចរាចរជាច្រើនសតវត្សរ៍មកហើយ។ កាលណាយើងទុកវាក្នុងកាបូបលុយ វានឹងនាំមកនូវចរាចរមិនដាច់នៃទឹកប្រាក់ដែលជាកម្មសិទ្ធិរបស់យើង។
៤ ត្បូងពណ៌លឿង

ពពួកត្បូងថ្មធម្មជាតិណាក៏ដោយដែលមានពណ៌លឿងបង្កប់សរសៃមាស ត្រូវបានគេជឿថា ជាថាមពលស្រូបទាញដ៏ធំមួយក្នុងការប្រមូលទ្រព្យសម្បត្តិ។ ថាមពលមេឃដីភ្លើងខ្យល់ត្រូវបានគេជឿថា បានបង្កប់នូវអាថ៌កំបាំងនៃទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយជោគវាសនាមនុស្សរស់ក្នុងផែនដី ដូច្នេះហើយបណ្តាត្បូងថ្មដែលដុះចេញពីធម្មជាតិរមែងមានថាមពលណាមួយជាសម្ងាត់ទាក់ទង និងគ្រប់ជីវិតដែលកំពុងដកដង្ហើម៕
ប្រែសម្រួល ៖ តុងឡុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


