វប្បធម៌ ជំនឿ
សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត
យល់សប្ដិឃើញដំរីអត្ថន័យបញ្ជាក់ខាងក្រោមនេះ៖
សុបិនឃើញដំរីបានន័យថា អ្នកនឹងបញ្ចប់នូវសំណាងអាក្រក់និងទុក្ខព្រួយទាំងអស់ ជាពិសេសសះស្បើយពីជំងឺដែលមានប្រចាំកាយ ហើយហេងៗនឹងចូលមករកអ្នកវិញ។ លេខនាំសំណាង ៩, ៥, ២, ៦។
សុបិនឃើញដំរីឬហ្វូងដំរីជាច្រើនបញ្ជាក់ថា នឹងទទួលបានការគាំទ្រពីចាស់ទុំ ឬមិត្តភក្តិ ហើយនឹងមានលាភសំណាង។ លេខនាំសំណាង ៥, ៧។

សុបិនឃើញដំរីធំមួយ នឹងផុតពីសំណាងអាក្រក់ឬជាសះស្បើយពីជំងឺដែលមានស្រាប់ ចំពោះអ្នកណាដែលមានបណ្តឹងនឹងឈ្នះក្តី។ លេខនាំសំណាង ៥, ៧។
សុបិនឃើញកូនដំរីបង្ហាញថា នឹងមានគ្រោះថ្នាក់ដូចជាមានជំងឺ។ លេខនាំសំណាង ៥, ៤, ៧, ០។
សុបិនឃើញដំរីស បញ្ជាក់ថានឹងមានសំណាង ឬមានការឈ្លោះប្រកែកគ្នាអាចឈ្នះដោយអំពើល្អ។ លេខនាំសំណាង ៦, ១, ៤។
សុបិនឃើញភ្លុកដំរីដ៏ស្រស់ស្អាត នឹងបង្កើតមិត្តភក្តិពីចម្ងាយ ឬជនបរទេស។ លេខនាំសំណាង ៧, ៩, ០, ២។
សុបិនឃើញភ្លុកដំរីបាក់ បង្ហាញពីគ្រោះថ្នាក់ពីការធ្វើដំណើរ។ លេខនាំសំណាង ៨, ២, ៧, ៥។
សុបិនឃើញដំរីធ្លាក់ចូលក្នុងកន្លែងណាមួយ នឹងមានលាភពីការជួញដូរឬវិនិយោគ។ លេខនាំសំណាង ៩, ៣។
សុបិនឃើញរូបចម្លាក់ដំរី ប្រសិនបើស្ត្រីមានផ្ទៃពោះ នឹងមានកូនប្រុសម្នាក់ដែលមានសំណាងល្អ។ ចំពោះមនុស្សនៅលីវ ពួកគេនឹងជួបគូដែលមានឋានៈល្អ។ លេខនាំសំណាង ៧, ៤, ២, ៨។
សុបិនឃើញដំរីធ្លាក់ (ស្លាប់) នឹងមានសំណាងល្អពីអាជីពដែលនាំឲ្យរីកចម្រើន ឬត្រូវបានតំឡើងឋានៈ។ លេខនាំសំណាង ២, ៨, ៣, ៦
សុបិនឃើញដំរីនៅក្នុងផ្ទះ បង្ហាញថាមានការផ្ទេរមុខតំណែងការងារ ឬទីលំនៅ ប៉ុន្តែប្រយ័ត្នសត្រូវរបស់យើងអាចផ្អែមល្អមុខ។ លេខនាំសំណាង០, ៩, ៤។
សុបិនឃើញដំរីនៅក្នុងព្រៃ បើក្នុងអាជីពនឹងត្រូវបានគេផ្តល់កិត្តិយសធ្វើជាប្រធានអាជីវកម្ម។ លេខនាំសំណាង ១, ៧។

សុបិនថាដំរីកំពុងដេញតាម នឹងទទួលបានដំណឹងពីចម្ងាយពីមិត្តភក្តិ ហើយប្រសិនបើដល់វ័យរៀបការនឹងជួបគូព្រេងដែលរង់ចាំមកជាយូរ។ លេខនាំសំណាង ០, ៦។
សុបិនត្រូវដំរីវាយប្រហារ បង្ហាញថាជីវិតគ្រួសារនឹងមានវិវាទ ឬកិច្ចការអាចរញ៉េរញ៉ៃ ហើយមានអ្វីដែលបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ។ លេខនាំសំណាង ២, ៥, ៩។
សុបិនចង់ជិះដំរី ឬថើបដំរី នឹងទទួលបានដំណឹងល្អពីចម្ងាយ ឬពីការធ្វើដំណើរ និងមានសំណាងពីល្បែងតូចមួយ ។ លេខនាំសំណាង ៩, ១, ៥, ៣។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា
ចុចអាន៖សុបិនឃើញគ្រោះថ្នាក់ចរាចរណ៍ អត្ថន័យល្អឬអាក្រក់នឹងបញ្ជាក់ក្នុងនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


