កូនត្រី និមិត្តរូបសំណាងបំផុត ត្រូវហុងស៊ុយជាមួយមនុស្សគ្រប់ធាតុ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

កូនត្រី និមិត្តរូបសំណាងបំផុត ត្រូវហុងស៊ុយជាមួយមនុស្សគ្រប់ធាតុ

បានផុស

នៅ

ដើម្បីបង្កើនភាពសុខដុមនៅក្នុងគេហដ្ឋាន ប្រជាជនដែលជឿលើក្បួនហុងស៊ុយ រមែងចិញ្ចឹមកូនត្រីប្រាំពីរពណ៌ឬត្រីពណ៌ផ្សេងៗមិនដែលអាក់ខាន ដោយសារតែកូនត្រីទាំងនោះភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងជាប្រផ្នូលល្អបណ្ដាច់ត្រូវគ្រប់ធាតុទាំង៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Feng shui aquarium

ពីដើមកត្រីជានិមិត្តរូបនៃភាពសម្បូរបែបនៅអាស៊ីបូព៌ា។ ត្រីនិងអង្ករជាអាហារចម្បងសម្រាប់វប្បធម៌អាស៊ី និងជាធាតុសំខាន់នៃសេដ្ឋកិច្ចផងដែរ។ ដូច្នោះហើយ ការចិញ្ចឹមកូនត្រី​ជាហុងស៊ុយល្អ សឹងមានឥទ្ធិពលជាងកូនរុក្ខជាតិ និងរូបសំណាកនានាទៅទៀត។

ជំនឿជនជាតិចិន កូនត្រីនិងទឹក ផ្សារភ្ជាប់ជាមួយនឹងលំហូរថាមពលទ្រព្យសម្បត្តិ និងឱកាសការងារមិនចេះរីងស្ងួត។ កូនត្រីចិញ្ចឹមទាំងក្នុងស្រះតូចៗក្បែរគេហដ្ឋាន ឬដាក់ទូកញ្ចក់ក្នុងផ្ទះ សុទ្ធតែផ្ដល់នូវភាពរុងរឿង បង្កើតថាមពលលើអាជីព ព្រមទាំងផ្ដល់នូវសុភមង្គលក្នុងគ្រួសារ។

USD 88.79] Ceramic fountain water home living room small fish tank New home  Feng shui rotation office desktop decoration business craft gifts -  Wholesale from China online shopping | Buy asian products

ការចិញ្ចឹមកូនត្រីក៏មិនចេះតែចិញ្ចឹមដែរ ​ត្រូវមើលថាអ្នកមានស្រះសមល្មម ឬទំហំសមស្របសម្រាប់បរិមាណត្រីឬអត់ ហើយមានពេលវេលាសម្រាប់ថែទាំវាដែរទេ។ អ្នកនឹងមិនទទួលបានហុងស៊ុយល្អឡើយ ប្រសិនមានត្រីឈឺ ឬកន្លែងចិញ្ចឹមរបស់អ្នកវាធំទូលាយពេក រហូតគ្មានកូនត្រីហែលឆ្វាត់ឆ្វែង។

How to prevent and treat pond fish diseases - Practical Fishkeeping

កូនត្រីមួយគូ ជានិមិត្តសញ្ញានៃសេចក្ដីស្នេហាផ្អែមល្ហែម ប្រកបដោយសុភមង្គល។

កូនត្រី៣ តំណាងឱ្យការចាប់ផ្តើមថ្មី និងភាពសុខដុមនៃគ្រួសារ។

កូនត្រី៥ តំណាងឱ្យធាតុទាំង ៥ ( ដី ភ្លើង ទឹក ឈើ ដែក។

កូនត្រី៩ ឬលើសនេះ ជាលេខសំណាងបំផុតនៅក្នុងក្បួនហុងស៊ុយ។

AQUASCAPE AQUARIUM CABINET HIGH QUALITY SOLID WOOD EUROPEAN STYLE SHELF  40-60cm | Shopee Malaysia

ដើម្បីបង្កើតហុងស៊ុយល្អ គេដាក់ទូចិញ្ចឹមត្រីមុខទ្វារផ្ទះខាងក្នុង ​ឬធ្វើស្រះតូចមុខផ្ទះ ដើម្បីស្វាគមន៍ទ្រព្យសម្បត្តិឱ្យហូរចូលឥតឈប់។ បើនៅការិយាល័យគេដាក់ទូនៅជិតទ្វារចូល ជាហុងស៊ុយទាក់ទាញភាពរុងរឿងនិងការរីកចម្រើនក្នុងស្ថាប័ន។

ចៀសវាងដាក់ទូចិញ្ចឹមត្រីនៅក្នុងបន្ទប់គេង ព្រោះវាអាចស្រូបថាមពលវិជ្ជមានពីអ្នកវិញ៕

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ ដោយសាររឿងអពមង្គលទាំងនេះ ទើបបុរាណហាមទុកនាឡិកាខូចក្នុងផ្ទះដាច់ខាត

ចុចអាន៖ គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services