វប្បធម៌ ជំនឿ
ដោយសាររឿងអពមង្គលទាំងនេះ ទើបបុរាណហាមទុកនាឡិកាខូចក្នុងផ្ទះដាច់ខាត
ជំនឿបុរាណ អំពីនាឡិកាខូច មានសឹងគ្រប់ប្រទេសនៅអាស៊ីយើង។ វាជាវត្ថុផ្សារភ្ជាប់ជាមួយអំពើងងឹត ជាពិសេសរឿងអពមង្គល។

នៅប្រទេសចិនក្ដី នៅអាស៊ីអាគ្នេយ៍ក្ដី គេមិនឱ្យទុកនាឡិកាខូចក្នុងផ្ទះដាច់ខាត គឺត្រូវយកបោះចោលជាកំហិត។ បើចចេស ទុកនាឡិកាខូចក្នុងផ្ទះ ដោយមិនព្រមយកវាទៅបោះចោលឱ្យបាត់ នោះអាចបង្កជាភាពភ័យខ្លាចបាន ប្រសិនបើទ្រនិចរបស់វាបញ្ចេញសំឡេង ដែលនេះអាចតំណាងឱ្យសេចក្ដីស្លាប់កំពុងតែខិតមកជិតហើយ។
មួយវិញទៀត គេជឿថា ទ្រនិចនាឡិកាដែលជាប់គាំងនឹងធ្វើឱ្យកើតមានអពមង្គលចូលមករួមរឹត ពេញរង្វង់គ្រួសាររបស់អ្នកទៀតផង។

ទាំងនាឡិកាព្យួរជញ្ចាំង ទាំងនាឡិកាដៃដែលខូច នឹងនាំមកនូវទំនាស់ក្នុងគ្រួសារ ដែលសឹងថាអាចបែកបាក់គ្នាបាន និងអាចនាំឱ្យបាត់បង់ប្រាក់ចំណូល។ ដូច្នេះមិនត្រូវសោកស្តាយអ្វីក្នុងការគ្រវាត់ចោលរបស់ទំាងនោះទេ។
ត្រណម៖ ការជូនអំណោយ ជានាឡិកាព្យួរជញ្ចាំងត្រូវបានហាមប្រាម។ នាឡិកាគឺជាអំណោយដ៏អាក្រក់បំផុត ក្នុងក្បួនហុងស៊ុយ ព្រោះវាប្រៀបទៅនឹងសូរសំឡេងនៃការគោរពបុណ្យសព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្វើការងារពីផ្ទះចេះតែស្រ្តេស គិតមិនចេញ បែកអារម្មណ៍ តាមពិតមកពីរៀបចំកន្លែងខុសហុងស៊ុយនេះឯង
ចុចអាន៖ ត្រណម ៧យ៉ាងជាមួយកាបូបលុយ ដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


