Connect with us

វប្បធម៌ ជំនឿ

តាមជំនឿចិន តែងដាក់ស៊ុតឆ្អិនពណ៌ក្រហមក្នុងពិធី តើមានអត្ថន័យនិងតំណាងឲ្យអ្វី?

បានផុស

នៅ

ស៊ុតឆ្អិនលាបពណ៌ក្រហម តាមជំនឿរបស់ជនជាតិចិនឬសែស្រឡាយចិន តើមានន័យយ៉ាងដូចម្តេច ជាពិសេសនឹងត្រូវផ្តល់ឲ្យនរណាម្នាក់ក្នុងឱកាសអ្វី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះកម្ពុជាថ្មី នឹង​ពន្យល់​ពី​ជំនឿ​នៃ​ស៊ុត​ក្រហម​របស់​ជនជាតិចិន​ ឬ​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​និយម​ធ្វើ។

ស៊ុតដែលលាបសម្បកក្រហម នៅក្នុងវប្បធម៌ចិន គឺជានិមិត្តរូបនៃការ​អបអរសាទរសមាជិកថ្មីក្មេងជាងគេ​​ ដែលទើបតែចាប់កំណើតនៅក្នុងគ្រួសារ។ នេះគឺជាប្រពៃណី​ដែលឪពុកម្តាយជនជាតិចិន​ ឬខ្មែរជាប់សែស្រឡាយចិន​តែង​ប្រារព្ធធ្វើឡើង ដោយលាបសំបកស៊ុតឲ្យជា​ពណ៌​ក្រហម។ ជាពិសេសគឺ​ដើម្បីនាំយកមកហូប​ជុំគ្នាក្នុងគ្រួសារ ឬផ្តល់​ឲ្យ​សាច់ញាតិ ដោយសារតែវា​ត្រូវបានគេជឿថា​ ស៊ុតគឺជានិមិត្តសញ្ញាដែលបង្ហាញពីការមានកូនចៅ។ ចំណែកពណ៌សំបកក្រហម វាគឺជានិមិត្តរូបនៃការបង្កើត​សំណាងល្អ និងសុភមង្គលក្នុងគ្រួសារមួយនោះ។

លើស​ពី​នេះ​ ស៊ុតដែលបាន​លាប​ពណ៌​ក្រហម​ វា​ក៏​ត្រូវ​បាន​គេប្រើ​ដើម្បីគោរពបូជា​នៅក្នុង​ព្រឹត្តិការណ៍​សំណាង​ផ្សេងៗ​ និង​ទីសក្ការៈ​បូជា ​មិន​ថា​ជា​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​សែន​ទេ ​រួមទាំងការ​ស្បថស្បែ​ផ្សេងៗ។

នៅ​ពេល​ការ​ថ្វាយ​បង្គំ​ត្រូវបាន​បញ្ចប់ ស៊ុត​ក្រហម​នឹង​ត្រូវ​បាន​ចែកចាយ​ដល់​អ្នក​ស្គាល់ ​ឬ​សាច់​ញាតិ​ ក៏​ដូចជា​រក្សា​ទុក​សម្រាប់​ខ្លួនឯង ​ដើម្បី​នាំ​ភាព​រុងរឿង​មក​ឲ្យ​​គ្រួសារ​នា​ពេល​អនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម