វប្បធម៌ ជំនឿ
តុលា ជាខែសំណាងធំរបស់តារានិករទាំង ៦នេះ
ដឹងអត់! មានតារានិករណាខ្លះ នឹងជួបសំណាងធំក្នុងខែ តុលា នេះ?
១. Aquarius (២០ មករា- ១៨ កុម្ភៈ)

អ្នកនឹងសម្បូរលុយចាយ មានលាភធំហូរចូល និងរាសីខ្ពស់ត្រដែត។ បើសិនអ្នកជាមនុស្សចូលចិត្តជួយអ្នកដទៃ ការងាររកទទួលទាននឹងកាន់តែរីកចម្រើនទៅមុខដោយរលូន។ ចំណែក គូស្វាមីភរិយាមានតែភាពល្អូកល្អឺន និងការយល់ចិត្តគ្នាល្អណាស់។
២. Virgo (២៤ សីហា- ២៣ កញ្ញា)

តារានិករមួយនេះ ក៏សម្បូរលុយចាយណែនៗហោប៉ៅដែរ។ បើបណ្ដុះចិត្តបុណ្យកុសល ប្រព្រឹត្តតែអំពើសុចរិត ការងារទាំងឡាយទាំងពួងនឹងស្ទុះលឿនទៅមុខយ៉ាងលឿន ដោយគ្មានឧបសគ្គអ្វីមករារាំងឡើយ។
៣. Libra (២៤ កញ្ញា- ២៣ តុលា)
/libramoon-1--57e6a7f83df78c690fbd0423.jpg)
តារានិករ Libra ក៏មានលាភធំចូលដល់ជិវិតហូរហៀរមិនធម្មតា។ ប្រកាន់ខ្ជាប់ការប្រព្រឹត្តទៀងត្រង់ របររកស៊ី ក៏ដូចជាអាជីព នឹងរីកចម្រើនដុះដាលមិនឈប់។ ចំពោះគូស្នេហ៍ ទាំងអ្នករៀបការរួច និងកំលោះក្រមុំជាសង្សារគ្នាក្ដី មានតែផ្អែមល្ហែម ប្រកបដោយការយល់ចិត្ត។
៤. Leo (២៤ កក្កដា- ២៣ សីហា)

អ្នកនឹងបានឡើងបុណ្យស័ក្កិធំ ឬទទួលបានសម្បត្តិសេដ្ឋីចូលមកក្នុងជីវិត ដោយពុំបានព្រៀងទុក។ អាជីពទាំងឡាយ លូតលាស់មានផ្លែផ្កាគួរជាទីពេញចិត្ត។ រីឯសម្ព័ន្ធភាពស្នេហា គូស្នេហ៍ក៏ល្អប្រសើរ ពុំមានការខ្វែងគំនិត ឬឈ្លោះទាស់ទែងគ្នាអ្វីឡើយ។
៥. Capricorn (២៣ ធ្នូ- ១៩ មករា)

នេះជាតារានិករ ដែលពោរពេញដោយពរជ័យ និងលាភសួស្ដីជាទីបំផុតក្នុងខែនេះ។ រាល់ការងាររកទទួលទាន ហុចផលយ៉ាងល្អប្រសើរ។ ចំពោះការរកស៊ីជួញដូរវិញ មានការលក់ចេញទិញចូល កាក់កបល្អណាស់។ ការធ្វើដំណើរទៅទីជិត ទីឆ្ងាយ ជួបតែសុខក្សេមក្សាន្ត។ រីឯបញ្ហាស្នេហាវិញ មានតែរឿងល្អៗពោរពេញដោយសុភមង្គលគ្រប់ប្រការ។
៦. Scorpio (២៤ តុលា- ២២ វិច្ឆិកា)
/GettyImages-168839794-5c4d1f20c9e77c0001d7607d.jpg)
ក្នុងខែតុលានេះ តារានិករ Scorpio រាសីឡើងស្រឺតៗ លុយហូរចូលឈឹបៗ។ ឱ្យតែប្រកាន់ចិត្តបុណ្យជាប់ខ្លួន ផ្កាយសំណាងនឹងរត់មកនៅជាមួយអ្នកជានិច្ច។ ស្នេហាវិញ គូស្នេហ៍មានតែភាពស្រស់ស្រាយ និងក្ដីសុខច្រើនៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រភេទតារានិករ មួយណាជាចរិកលក្ខណៈរបស់អ្នក?
ចុចអាន៖ បុណ្យយើងអាចធ្វើទៅបានដោយវិធីនេះ ខណៈវត្តអារាមមិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


