វប្បធម៌ ជំនឿ
សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់
ការសុបិនផ្លែឈើ ជាញឹកញាប់បង្ហាញថា អ្នកនឹងអាចធ្វើសកម្មភាពវិជ្ជមានដ៏មានអត្ថន័យនាពេលអនាគតដ៏ខ្លីឆាប់ៗ។ ប៉ុន្តែប្រសិនបើផ្លែឈើរលួយបង្ហាញថាអ្នកកំពុងបាត់បង់ឱកាស។

ប្រសិនបើផ្លែឈើហាក់មិនល្អសម្រាប់បរិភោគ បានន័យថា មានគម្រោងពាណិជ្ជកម្មមួយបានត្រឹមគិត តែមិនទាន់បានចាប់ផ្តើមនៅឡើយទេ។
ផ្លែឈើលើដើមស្អេកស្កះ បង្ហាញថាអ្នកកំពុងឆ្លងកាត់ដំណើរការ នៃការលូតលាស់ហើយជំងឺតំកាត់គ្មានទៀតឡើយ។

ផ្លែឈើនីមួយៗមានអត្ថន័យរៀងៗខ្លួន ប៉ុន្តែជាទូទៅ សុបិនដែលឃើញផ្លែឈើ គឺជាសញ្ញានៃទ្រព្យសម្បត្តិល្អនិងដើមឈើបង្ហាញពីសុខភាពមាំទំា។ ដើមឈើដែលមានផ្លែឈើមានន័យថា ជាជំនួញល្អនិងយូរអង្វែង រីឯផ្លែឈើដែលជ្រុះពីដើមឈើមកឯកឯង គឺជាសញ្ញានៃភាពមិនសប្បាយចិត្តបម្រុងនឹងកើតមាន។

ការប្រមូលផលផ្លែឈើក្នុងសុបិនសំដៅទៅលើលាភសំណាង។
បើក្នុងសុបិនផ្លែឈើនោះជូរចត់តំណាងឱ្យការមិនចុះសម្រុងគ្នា។
ជាទូទៅ ជនជាតិឥណ្ឌាជឿថា ការឃើញផ្លែឈើនៅក្នុងក្តីសុបិនរបស់អ្នកបង្ហាញពីភាពបរិបូរនិងអំណរ។

ដើមឈើដែលមានផ្លែឈើពេញប្រៀប បង្ហាញពីភាពរុងរឿងខាងហិរញ្ញវត្ថុ។ ការលូកដៃក្តិចបេះ ផ្លែឈើពីដើម នៅក្នុងក្តីសុបិន ក៏ជាសញ្ញានៃភាពសំបូរបែបនិងភាពរីករាយផងដែរ។ ផ្លែឈើនៅរដូវក្តៅ(ត្រូពិក)បង្ហាញពីភាពបរិបូរណ៍នៅក្នុងផ្ទះរបស់អ្នក។ ផ្លែឈើនៅលើដើមឈើបង្ហាញពីទស្សនវិស័យនិងអាជីវកម្មល្អ៕
គ្រូ ឯម
ចុចអាន៖ ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ
ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


