Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិយូរលង់នៃការសែនដកជើងធូប តាមជំនឿហុងស៊ុយ ចិន

បានផុស

នៅ

វិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ជូនដំណើរទេវតាឡើងទៅឋានសួគ៍នេះ ត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសែននេះ គឺដើម្បីអរគុណ​ដល់​ទេវតា​ទាំងអស់​នៅក្នុងផ្ទះ ឬហៅម្យ៉ាងថាសូកប៉ាន់ទេវតា ដែល​ពួកគាត់​បាន​ជួយ​ការពារ និង​ផ្ដល់​ភាព​ចម្រុងចម្រើន​ដល់​សមាជិក​ក្នុង​ផ្ទះ​ពេញ​មួយ​ឆ្នាំ ដូចនេះ​យើង​ត្រូវ​ចេះ​ដឹងគុណដល់​អ្នក​ដែល​តាម​ថែរក្សា​យើង ទាំង​​ដែល​យើង​មិន​ដែល​ធ្លាប់​ឃើញ ទាល់​តែ​សោះ។ ​គេ​ជឿថា​ នៅ​ពេល​ដែល​សែន​ដឹង​គុណ​ដល់ទេវតានឹង​រំភើប អរ​សប្បាយ​ពី​អ្វី​ដែល​យើង​សែន​ជូន​ ពេល​ដែល​សោយ​អាហារ​ដែល​ជា​គ្រឿង​សែន​ហើយ​អស់ ពពួកទេវតានឹងឡើង​ទៅ​ឋានសួគ៌ទូល​ថ្វាយ​ស្ដេច​ទេវតា​ពី​ទឹកចិត្ត​ដឹងគុណ​របស់​យើង និង​រឿង​ល្អៗ​ដែល​យើង​បាន​ធ្វើ​ពេញ​មួយ​ឆ្នាំ​២០២២នេះ ។ ពេលនោះ​ស្ដេច​ទេវតា​និង​ប្រទានលាភជ័យ ដំឡើង​អំណាច​បារមី​តាម​ទេវតា ដើម្បី​ឲ្យ​ទេវតា​ជំនាង​ផ្ទះ ទេវតា​ចង្ក្រាន ទេវតា​ព្រះ​ភូមិ ទេវតា​យាម​ទ្វា នាំ​យក​លាភជ័យ​នោះ​មក​ឲ្យ​យើង ​នៅ​ពេល​យើង​សែន​ចូល​ឆ្នាំ​ចិននាពេលខាងមុខនេះ។

​យ៉ាងណាមិញ​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ចិន នៃការ​ដក​ជើងធូប ត្រូវ​ធ្វើ​ឡើង​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ លើកលែង​តែ​មាន​ករណី​ពិសេស ឬករណីចាំបាច់​ណាមួយ​ ហើយ​ការ​ដក​ជើងធូប​នេះ​ទៀត​សោត ក៏​ត្រូវ​ធ្វើឡើង​ដោយមាន​ការ​សែនព្រេន​ត្រឹមត្រូវ ។ ជនជាតិចិន​ជាទូទៅ​ មិន​ហ៊ាន​បំពាន​ទម្លាប់​នេះ​ទេ​។ ប្រសិន​បើ​មាន​ការ​បំពាន ​ឬ​ធ្វើអ្វី​មួយ​ឲ្យ​ឆ្គាំឆ្គង​ នឹង​នាំ​ឲ្យ​ចង្រៃ​ពេញ​មួយ​ឆ្នាំ​ ហើយ​ប្រជាជន​ចិន​មិន​ហ៊ាន​ដក​ជើង​ធូប​ចេញពី​កំប៉ុង​ឡើយ ដោយ​ជន​ជាតិចិនខ្លះ​បកស្រាយ​ថា ធ្វើតាម​ចាស់ៗ ខណៈ​អ្នកខ្លះ​ឆ្លើយ​ថា ខ្លាច​​រាសីដាក់ ជួប​គ្រោះកាច​ចង្រៃស៊យពេញមួយឆ្នាំ ។​

មួយវិញទៀត​ ចំពោះ​ជើង​ធូបដែល​បានដក ឬ​ផេះ​ក្នុង​កំប៉ុងដែល​បាន​ចាកចេញ​ប្ដូរ​ថ្មី​នោះ គឺ​កុំ​ចោល​ធុង​សំរាម ព្រោះ​ជា​ទ្រព្យឆ្នាំ​ចាស់ អាច​យក​ទៅ​ចោល​ក្នុង​ថូផ្កាមុខ​ផ្ទះ​ ឲ្យ​ក្លាយ​ជា​ជី​ នោះ​ទ្រព្យនឹងកើន​ឡើងទ្វេ​ដងថែមទៀត៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម