វប្បធម៌ ជំនឿ
ពណ៌អពមង្គលមួយ ប្រជាជនចិនមិនប្រើដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។

ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ (លឿង ក្រហម បៃតង) ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។ ប៉ុន្តែចំពោះពណ៌ស ត្រូវបានប្រជាជនចិន និងអ្នកជាប់សែស្រឡាយ ចាត់ទុកជាពណ៌អពមង្គលជាទីបំផុត។

មូលហេតុដែលប្រជាជននេះ ចាត់ទុកពណ៌ស មិនអាចប្រើដាច់ខាត ក្នុងពិធីបុណ្យចូលឆ្នាំរបស់ពួកគេ គឺដោយសារតែពណ៌សជាពណ៌តំណាងឱ្យលោហៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយការស្លាប់ និងការកាន់ទុក្ខ ព្រោះជនជាតិចិនស្លៀកពាក់សនៅពេលមានពិធីបុណ្យសព។
យ៉ាងណាមិញ លើកលែងពណ៌សមួយ ពណ៌ក្រហម លឿង និងបៃតង ជាពណ៌នាំសិរីសួស្ដីខ្លាំងជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ចំពោះក្រហម គេជឿថា អាចនាំសុភមង្គល ជោគជ័យ និងសំណាងល្អ។ ពណ៌លឿងនាំមកនូវភាពថ្លៃថ្នូរ និងអំណាច។ រីឯបៃតង ជាពណ៌នាំសំណាងខាងលុយកាក់ និងទ្រព្យសម្បត្តិ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រយ័ត្ននាំស៊យ ថ្ងៃចូលឆ្នាំ ចិន ហាមឲ្យអំណោយទាំង ១៥ នេះឲ្យសោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


