វប្បធម៌ ជំនឿ
ព្រះសង្ឃនិងព្រះពុទ្ធ ក្នុងសុបិន តំណាងឲ្យកាងារឡើងស្រឺតៗ ជីវិតថ្កុំថ្កើងជាងមុន
ព្រះពុទ្ធសមណគោតម ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃព្រះពុទ្ធសាសនា។ ព្រះអង្គគឺជាពន្លឺដឹកនាំ សម្រាប់អ្នកស្វែងរកភាពជ្រះថ្លា ចេញពីក្នុងចិត្ត រយៈពេលជាង ២៥០០ ឆ្នាំមកហើយ។
ចំណែកឯព្រះសង្ឃវិញ តំណាងឲ្យការគោរពប្រតិបត្តិក្នុងជំនឿសាសនា ដែលមានជាយូរលង់ណាស់មក។ មិនថាព្រះពុទ្ធរូប ឬព្រះសង្ឃ សុទ្ធតែជាអត្ថន័យល្អ កាលបើគេងសុបិនឃើញ។
សុបិនឃើញព្រះសង្ឃ បានន័យថានៅក្នុងជីវិតរបស់អ្នកបច្ចុប្បន្ននេះ នឹងមានការផ្លាស់ប្ដូរក្នុងជីវិត គ្រប់វិស័យជាច្រើន ទាំងការងារនិងជីវិត។ ទន្ទឹមនោះ ក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្នពាក្យសម្ដីខ្លះៗរបស់ខ្លួនឯងផងដែរ ប្រសិនបើអ្នកមិនចង់មានបញ្ហាជាមួយអ្នកជុំវិញ។ កុំឲ្យដូចពាក្យចាស់តែងនិយាយថា រស់ឬស្លាប់ គឺលើមាត់នេះឯង។

សុបិនថា បានធ្វើបុណ្យជាមួយព្រះសង្ឃ តាមជំនឿទាយថា អ្នកនឹងទទួលបានសំណាងពីមនុស្សដែលមានឋានៈធំជាង ឬនរណាម្នាក់ដែលអ្នកគោរព មានកិត្តិយស គេនឹងនាំលាភមកឲ្យដល់មាត់ទ្វារ។
សុបិនឃើញព្រះពុទ្ធ បានន័យថា ជាសុបិនល្អសម្រាប់ខ្លួនអ្នក ដែលអាចទទួលបានសំណាង ទាំងជីវិតនិងការងារ។ជាពិសេស មានគេអាណិតចូលចិត្ត និងគោរពស្រលាញ់ច្រើនៗ។
សុបិនឃើញស្នាមជើងព្រះពុទ្ធ បានន័យថា រាល់ភារកិច្ចការងាររបស់អ្នក នឹងប្រសើរឡើងស្រឺតៗ មានគេចូលចិត្ត និងអាណិតស្រលាញ់ច្រើន។ ម្ល៉ោះហើយ ចូរខិតខំព្យាយាម នឹងកិច្ចការងារ ហើយកុំលោភលន់ កាលបើលាភសក្ការមកដល់ទីកន្លែង។

ពេលយើងឃើញព្រះពុទ្ធរូបក្នុងសប្ដិ កិច្ចការជាច្រើន នឹងបានសម្រេចក្នុងជីវិតពិត ជំនួញនឹងផ្តល់ផលចំណេញ ជីវិតនឹងថ្កុំថ្កើងទៅថ្ងៃមុខ៕
គ្រូ ណុប
ចុចអាន៖ឃើញអន្ទង់ក្នុងក្ដីសុបិន មុខតំណែងនឹងឡើងស្រឺតៗ បើខំប្រឹង
ចុចអាន៖លម្អិត៖ សុបិន ៦ ប្រភេទ បញ្ជាក់ថា អ្នកជិតជួបគូព្រេងពិតប្រាកដហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


