វប្បធម៌ ជំនឿ
លម្អិត៖ សុបិន ៦ ប្រភេទ បញ្ជាក់ថា អ្នកជិតជួបគូព្រេងពិតប្រាកដហើយ
សម្រាប់អ្ននៅលីវ តែងស្រម៉ៃចង់បានគូព្រេងដែលពួកគេទន្ទឹងរង់ចាំ មកជាយូរហើយ ទាំងនៅពិភពខាងក្រៅ និងក្នុងសុបិនជាដើម។
ថ្ងៃនេះ គ្រូ ណុប សូមបង្ហាញពីសុបិន ៦ ប្រភេទ ដល់អ្នកនៅលីវ តែងសុបិនឃើញជារឿយៗ និងជាប្រផ្នូលមួយបញ្ជាក់បានថា អ្នកជិតដល់គូព្រេងហើយ។
សុបិនឃើញពស់ ជាសុបិនមួយបញ្ជាក់ថា អ្នកនឹងជួបមនុស្សម្នាក់ ដែលធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយមនុស្សនោះ នឹងលង់ស្រលាញ់យើងវិញផងដែរ។ ក្រៅពី ជាប្រផ្នូលនៃសេចក្ដីស្រឡាញ់ សុបិននេះ ក៏អាចនាំលាភសំណាងល្អ និងរឿងលុយកាក់ ប្រសិនបើពស់នោះជាពស់ពណ៌បៃតង។

សុបិនឃើញលេងបៀ សុបិននេះ ទាំងបុរសនិងស្ត្រី អ្នកនឹងជួបគូស្នេហ៍ ឬមិត្ត១០០ឆ្នាំ ដែលទន្ទឹងមកជាយូរហើយ។ ជាពិសេសនោះគឺ សំណាងមកពីមនុស្សភេទផ្ទុយ នាំមកឲ្យដល់កន្លែង។
ទទួលបានពេជ្រក្នុងសុបិន សុបិននេះ ក្ដោបទាំងអ្នករៀបការហើយ និងអ្នកនៅលីវ។ អ្នកដែលមានដៃគូ តាមជំនឿទាយថា នឹងមានសមាជិកថ្មីចូលមករស់នៅ ប្រសិនបើទទួលបានខ្សែកមាស ជាពិសេសធ្វើឲ្យជីវិតស្នេហា កាន់តែជិតស្និទ្ធ និងមានភាពកក់ក្ដៅទ្វេរដង។ ចំណែកអ្នកនៅលីវ នឹងរកឃើញគូស្រករដែលជួយជ្រោមជ្រែង គ្នាទៅវិញទៅមក។

ឃើញថូផ្កាក្នុងសុបិន មានន័យថា ប្រសិនបើបុរសនៅលីវ នឹងជួបមិត្ត១០០ឆ្នាំ ចំពោះស្ត្រីអាចមានគេចង់សុំជំនួយដោយមិនបានរំពឹងទុក តែក៏ជាគូជីវិតដូចគ្នា។ ចំណែកអ្នកដែលរៀបការហើយ អាចមានកូនប្រុសឬស្រី។
សុបិនឃើញលុយ ឬកាបូបលុយ សម្រាប់មនុស្សនៅលីវ នឹងបានជួបមនុស្សពិសេស គេនោះមានមានទ្រព្យសម្បត្តិច្រើនអនេក មកជួយយិតយោងយើងបាន។ ចំពោះស្ត្រីដែលរៀបការរួច អាចមានផ្ទៃពោះ នឹងទទួលបានកូនប្រុសមួយជាចំណងដៃ។

ឃើញផ្កាយក្នុងសុបិន ផ្កាយនៅលើមេឃ បើនៅក្នុងក្ដីសុបិននេះ ព្យាករណ៍ថា អ្នកនៅលីវនឹងស្វែងរកមិត្តជាទីស្រលាញ់ដែលជាគូជីវិតជាទីពេញចិត្តរៀងៗខ្លួន។ ក្រៅពីបញ្ហាស្នេហា អ្នកអាចនឹងទទួលបានសំណាង ដោយការវិនិយោគផ្សេងៗផងដែរ៕
គ្រូ ណុប
ចុចអាន៖សុបិន ៦ យ៉ាង កំពុងបញ្ជាក់ហេតុការណ៍ក្នុងជីវិតពិត និងមិនគួរព្រងើយកន្តើយដាច់ខាត
ចុចអាន៖ពណ៌ពស់ក្នុងសុបិន បញ្ជាក់ពីរឿងអាក្រក់ និងល្អក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


