វប្បធម៌ ជំនឿ
ប្រជ្រុយ ៦ នេះលើផ្ទៃមុខ ចាស់ៗនិយាយថា ទាក់ទាញសំណាង និងមានមន្តស្នេហ៍ខ្លាំង
ថ្ងៃនេះ គ្រូ ណុប នឹងនិយាយអំពីជំនឿនៃទីតាំងរបស់ប្រជ្រុយលើមុខ របស់មិត្តអ្នកអាន។ ដោយយោងតាមជំនឿ ចំនុចនីមួយៗនៃប្រជ្រុយ ត្រូវបានបំពេញបន្ថែមក្នុងវិស័យផ្សេងៗ ទាំងសំណាង មន្តស្នេហ៍ ជួយលើករាសី និងបង្កើតភាពទាក់ទាញដល់មនុស្សភេទផ្ទុយ។
ប្រជុយនៅសៀតផ្កាខាងឆ្វេង
បុគ្គលណាក៏ដោយ មិនថាស្រីឬប្រុស កាលបើមានប្រជ្រុយដូចដែលបានរៀបរាប់ខាងលើ គឺជាមនុស្សមានលាភ មានជ័យ មានទ្រព្យសម្បត្តិសាងពីអតីតជាតិ ។ នៅពេលចាស់ទៅ គេនឹងរស់មានក្ដីសុខ ដោយសារតែកូនចៅចេះដឹងគុណដល់រូបគេ។
ប្រជ្រុយនៅចុងច្រមុះ

គេនោះជាមនុស្សមានមន្តស្នេហ៍ ទាក់ទាញទាក់ភ្នែក ទាំងមនុស្សភេទផ្ទុយនិងភេទដូចគ្នា ជាពិសេសមនុស្សនេះក៏មានលាភសំណាង មិនថាប្រកបការងារអ្វីឡើយ គឺសំណាងតែងនាំមុខជួយគេឲ្យចម្រុងចម្រើនជានិច្ច ។
ប្រជ្រុយនៅលើបបូរមាត់
ជនប្រុសស្រីណាដែលមានប្រជ្រុយលើបបូរមាត់រឹមខាងលើជាមនុស្សមានមន្តស្នេហ៍ មានសេចក្ដីមេត្តាករុណាដ៏អស្ចារ្យដល់មនុស្សផងទាំងពួង។ មានមនុស្សចូលចិត្តអាណិតស្រលាញ់ចង់មកចរចារាប់ជាញាតិណាស់។
ប្រជ្រុយនៅលើថ្ពាល់ខាងឆ្វេង
ជាមនុស្សមានមន្តស្នេហ៍ ទាក់ទាញមនុស្សឲ្យស្រឡាញ់ឲ្យចូលចិត្ត ជាពិសេសមនុស្សនេះតែងតែមានគេជួយគាំទ្រ និងទំនុកបម្រុងជាប់ជានិច្ច។
ប្រជ្រុយនៅជ្រុងនៃភ្នែកខាងឆ្វេង
ជាបុគ្គលមានលាភ មានមន្តស្នេហ៍ អ្នកណាឃើញក៏លង់ស្នេហ៍ ។ ប្រជ្រុយនេះជាប្រជ្រុយទាក់ទាញខ្លាំងមិនធម្មតា ទាំងមនុស្ស និងលុយកាក់ឲ្យហូរចូល។
ប្រជ្រុយនៅតំបន់ចង្កា
ជាមនុស្សទាក់ទាញ ការនិយាយពីមនុស្សជុំវិញ ពូកែការចរចាយ៉ាងស្ទាត់ជំនាញពីកំណើត។ តែត្រូវអំណត់បន្តិច កុំពូកែខឹង ទើបអាចទាក់ទាញទ្រព្យ និងមនុស្សឲ្យចូលចិត្តកាន់តែច្រើនឡើងៗ៕
គ្រូ ណុប
ចុចអាន៖ប្រជ្រុយត្រង់ចំណុចកំពូល ជំនឿបុរាណប្រាប់ពីជោគវាសនាក្នុងជីវិត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


