វប្បធម៌ ជំនឿ
ក្បួនសំអាតផ្នូរ ប្រក់ផ្នូរដូនតា នាំហុងស៊ុយ យោងលាភដល់កូនចៅ នៅថ្ងៃឆេងម៉េង
ខណៈថ្ងៃសែនឆេងម៉េងធំ នឹងមកដល់ស្អែកនេះ ក្នុងនោះគេឃើញប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនគ្រប់គ្នា ខ្លះក៏បានប្រញាប់ប្រញាល់ ធ្វើដំណើរទៅស្រុកកំណើត ដើម្បីសែនផ្នូរដូនតា ដែលបានចែកឋានទៅកាន់បរលោកយូរណាស់មកហើយ។
ទន្ទឹមនោះ ដើម្បីកុំឲ្យមានរឿងមិនល្អក្នុងថ្ងៃឆេងម៉េងធំ កូនចៅចិនឬជាប់សែស្រឡាយចិន គួរមានក្បួនខ្នាតត្រឹមត្រូវ ហើយឲ្យច្បាស់ កុំចេះតែធ្វើតាមគេឯង ប្រយ័ត្ននាំទុក្ខនាំស៊យដល់អ្នកផ្ទះ។

ត្រូវដឹងរបៀបសំអាតផ្នូរដូនតា
១ ពេលទៅដល់ផ្នូរ ត្រូវបែងចែកកូនចៅ ឡើងបោចស្មៅ ពីលើផ្នូរចេញឲ្យស្អាត ព្រោះផ្នូរដែលល្អ គឺមិនឲ្យមានស្មៅ កូនឈើ ដុះពីលើ ឬពីមុខនោះទេ។
២ បន្ទាប់មកត្រូវចាក់ដីបន្ថែមពីលើផ្នូរ ឲ្យធំប៉ុនទំហំកាលពីឆ្នាំទៅ តែកុំធំដល់ថ្នាក់ហួសហេតុ ទៅចាក់ចូលដីគេ ឬដីម៉ុងរបស់គេផ្សេង គឺមិនល្អទេ អាចមានបញ្ហាឈ្លោះទាល់ទែងគ្នាក្នុងថ្ងៃឆេងម៉េងបាន។
៣ ចាក់ដីហើយ យើងយកទឹកចំនួន ៣ ផ្ដិលបាចពីលើផ្នូរ ជាការស្រេច ។

របៀបប្រក់ផ្នូរនាំហុងស៊ុយ
១ ពេលដែលអុចធូបហើយគ្រប់គ្នា អាចឲ្យកូនចៅយកក្រដាសប្រក់ផ្នូរម្នាក់បន្តិចៗ ទៅប្រក់ដោយឲ្យអ្នកទម្ងន់ស្រាលៗឡើងទៅខាងលើផ្នូរ មនុស្សចាស់ ឬ អ្នកគីឡូធ្ងន់ ប្រក់ពីខាងក្រោមទៅបានហើយ។
២ ពេលប្រក់ គឺជាពេលសាកថាមពល DNA ដូនតាហ្នឹងហើយ ប្រក់ផងបួងសួងផង ដើម្បីសុំសេចក្ដីសុខ ដូនតាជួយឃុំគ្រងនិងតាមថែរក្សា។
៣ ពេលប្រក់ហើយ លាងដៃឲ្យស្អាត ទៅអង្គុយពីមុខស្លាកឈ្មោះដូនតា ហើយបិទភ្នែកបួងសួង គិតពីអ្វីដែលយើងចង់បាន គិតរឿងល្អៗឲ្យបានច្រើន ដកដង្លើមមួយៗ និយាយហើយចាំបើកភ្នែកឡើងវិញញញឹមដាក់ស្លាកឈ្មោះដូនតា ហើយយកដៃទៅអង្អែលឈ្មោះដូនតាថ្មមៗ សំពះ ៣ ដងជាការស្រេច។
៤ ពេលកូនចៅប្រក់ផ្នូរហើយអស់ យកទឹកមកបាច់ពីលើផ្នូរឲ្យត្រដាក់ដល់ដូនតា និងកូនចៅដែលបានទៅសែនឆេងម៉េងផងដែរ។
យ៉ាងណាមិញ ពេលទៅដល់ផ្នូរ ក៏កុំភ្លេចរៀបចំសែនដល់ទេវតាម្ចាស់ដីមុន រួចចាំសែនផ្នូរដូនតាជាក្រោយ។ ព្រោះនេះជាការគោរពដល់អ្នកដែលជាម្ចាស់នៅនៅទីនោះ និងព្រមទាំងសុំការអនុញ្ញាតិឲ្យពួកគាត់បើកផ្លូវឲ្យយើង។ ជាពិសេសបើយើងគោរពគេ មិនបំពានគេ យើងក៏រស់មានក្ដីសុខតាមហ្នឹងដូចគ្នា៕
គ្រូ ណុប
ប្រភព៖ ហុងស៊ុយ
ចុចអាន៖ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែន ឆេងម៉េង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ