វប្បធម៌ ជំនឿ
សុបិនឃើញ “បុរសគេងអាក្រាត” អត្ថន័យល្អឬអាក្រក់?
យោងទៅតាមការបកស្រាយសុបិន គេជឿថា សុបិនឃើញបុរសអាក្រាតកាយអាចនាំឱ្យម្ចាស់ខ្លួនមានការលំបាក នៅក្នុងជីវិតពិត។ វាជាសញ្ញាព្រមានឱ្យប្រយ័ត្នចំពោះអ្នកដែលនៅជិតខ្លួន ព្រោះគេកំពុងចូលមកនាំទុក្ខដល់អ្នក ឬបង្កបញ្ហាហិរញ្ញវត្ថុនាពេលខាងមុខ។

ក្នុងន័យស្នេហា មិនថាប្រុសស្រី ប្រសិនសុបិនឃើញបែបនេះ ត្រូវចេះគ្រប់គ្រងភាពប្រចណ្ឌរបស់ខ្លួន បើបណ្ដោយឱ្យអារម្មណ៍អូសទាញមួយពេល អាចនាំរឿងឈ្លោះគ្នា ឈានដល់ការបែកបាក់។
ឃើញបុរសម្នាក់អាក្រាត
ផ្អែកតាមការបកស្រាយ វាមានន័យថា ជីវិតអាចមានបញ្ហាជាមួយនឹងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ អ្នកអាចឈ្លោះ ឬមាត់ធំមាត់តូចជាមួយមនុស្សគ្រប់កន្លែងដែលអ្នកបានទៅដល់។
ឃើញបុរសច្រើននាក់អាក្រាតកាយ
សុបិននេះ ជាប្រផ្នូលនៃគ្រោះថ្នាក់ជាយថាហេតុមួយ។ ប៉ុន្តែវាមិនមែនជាគ្រោះថ្នាក់ធំដែលគួរព្រួយបារម្ភនោះទេ។ ទំនងជាមានការប៉ះទង្គិចបន្តិចបន្តួចជាមួយមនុស្សស្គាល់គ្នា។
លេខសំណាង
ប្រសិនអ្នកជាមនុស្សជឿលើហុងស៊ុយ ឬការផ្សងសំណាង សុបិនឃើញបុរសគេងស្រាត លេខសំណាងដែលគួរប្រើមានដូចជា ៣៦៨, ១១, ៣៧, ២៨៧, ៤៩, ៧១ និង ០១៣ ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


