វប្បធម៌ ជំនឿ
ទាយទម្លាប់និងចរិតពិត តាមរយៈការកាន់ទូរស័ព្ទដៃ
របៀបនៃការកាន់ទូរស័ព្ទដៃ តាមការពិតអាចប្រាប់ពីបុគ្គលិកលក្ខណៈពីធម្មជាតិពិតរបស់អ្នកថាតើជាមនុស្សប្រភេទណា និងមានទំនោរគិតបែបណាក្នុងជិវិតពិត។
១ កាន់ទូរស័ព្ទដោយដៃម្ខាង ហើយប្រើមេដៃវាយអក្សរ

ប្រសិនបើអ្នកកាន់ទូរស័ព្ទតាមរបៀបនេះ អ្នកមានសុទិដ្ឋិនិយម គ្មានកង្វល់ និងមានទំនុកចិត្តលើខ្លួនឯង អ្នកអាចទទួលយកអ្វីដែលបោះចូលក្នុងជីវិតព្រោះ តែជឿជាក់លើសមត្ថភាពខ្លួនឯង។ អ្នកនឹងឆ្ពោះទៅមុខ និងចាប់យករាល់ឱកាសថ្មី ហើយប្រសិនបើមានហានិភ័យ អ្នកអាចជំរុញខ្លួនឯងឲ្យសម្រេចបាននូវគោលដៅ និងមហិច្ឆតារបស់អ្នក ជាមួយនឹងអាកប្បកិរិយានេះធ្វើឲ្យការងារទទួលបានជោគជ័យ។ ប៉ុន្តែក្នុងទំនាក់ទំនងមួយ អ្នកមានទំនោរយករឿងយឺតៗ នោះអាចបណ្តាលឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថា អ្នកមិនសកម្មក្នុងទំនាក់ទំនង។
២ កាន់ទូរស័ព្ទដោយដៃទាំងពីរ ប្រើមេដៃវាយអក្សរ

ប្រសិនបើអ្នកកាន់ទូរសព្ទរបៀបនេះ បញ្ចាក់ថាអ្នកជាមនុស្សឆ្លាត ហើយចូលចិត្តប្រើវិចារណញាណដោយប្រុងប្រយ័ត្ន។ អ្នកជាមនុស្សដែលយកចិត្តទុកដាក់ និងមានចិត្តមេត្តា មានសមត្ថភាពក្នុងការអានគំនិតអ្នកដទៃ។ លើសពីនេះទៀត ដោយសារតែភាពវៃឆ្លាតរបស់អ្នកអាចជួយសង្រ្គោះខ្លួនឯងពីការបោកប្រាស់ គុណសម្បត្តិទាំងនេះ ធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរលូននិងងាយស្រួល។
៣ កាន់ទូរស័ព្ទដោយដៃទាំងពីរ វាយដោយមេដៃទាំងពីរវាយអក្សរ

ការកាន់ទូរស័ព្ទបែបនេះ បង្ហាញថាអ្នកឆ្លាត និងមានគំនិតច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព និងគ្មានកង្វល់ អ្នកអាចទទួលយកការផ្លាស់ប្តូរ ដឹងពីរបៀបដោះស្រាយការទាមទារនៃស្ថានភាពផ្សេងៗ។ ប៉ុន្តែងាកមកជីវិតស្នេហា អ្នកត្រូវប្រឹងប្រែងបន្តិច ព្រោះមិនសូវចញស្វីតនឹងគ្នាឡើយ។
៤ កាន់ទូរស័ព្ទដោយដៃម្ខាង ហើយប្រើម្រាមដៃចង្អុលនៃដៃម្ខាងទៀតវាយអក្សរ

ប្រសិនបើអ្នកកាន់ទូរស័ព្ទដៃតាមរបៀបនេះ អ្នកមានគំនិតច្នៃប្រឌិត និងដោយឯកឯង ហើយក៏ជាមនុស្សដែលមានការស្រមើស្រមៃដែ និងគំនិតមិនដូចអ្វីផ្សេងទៀត។ អ្នកអាចជាអ្នកនិពន្ធ ឬជាវិចិត្រករម្នាក់ ដែលមានទេពកោសល្យពីកំណើត។ ក្នុងរឿងស្នេហា អ្នកមានភាពអៀនខ្មាស់ ហើយចង់ឲ្យអ្នកដទៃចាប់ផ្តើមធ្វើនេះធ្វើនោះ ហើយក៏មិនមានន័យថាអ្នកខ្វះចំណាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងថ្មីនោះទេ។ ប៉ុន្តែនៅពេលដែលដៃគូរបស់អ្នក ដឹងពីអត្តសញ្ញាណរបស់អ្នក គាត់ស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌឡើយ៕
គ្រូ ណុប
ចុចអាន៖ប្រវែងម្រាមដៃ អាចទាយដឹងពីចរិតខាងក្នុងថា ជាមនុស្សប្រភេទណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


