វប្បធម៌ ជំនឿ
សពព្រឹទ្ធាចារ្យល្បុក្កតោ៣ជំនាន់ មានភព្វទទួលការគោរពរំលែកទុក្ខពី រដ្ឋមន្ត្រីក្រសួងវប្បធម៌
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់តំណាងដើម្បីនាំយកលិខិតរំលែកមរណទុក្ខ និងថវិកាទៅចូលរួមក្នុងពិធីបុណ្យសពលោកព្រឹទ្ធាចារ្យ អ៊ិត ប៉ែន ជាគ្រូគុនល្បុក្កតោ ៣ជំនាន់ នៅភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតរំលែកមរណទុក្ខ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា លើកឡើងថា តាងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមលោកស្រីផ្ទាល់ លោកស្រីមានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមកំ ជាទីបំផុតចំពោះមរណភាពរបស់ លោកតា អ៊ិត ប៉ែន ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល។


ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ លោកស្រីសូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគ ជាពន្លឹកជាមួយ ក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកតា អ៊ិត ប៉ែន ដែលជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សា អប់រំផ្ដល់ ដំបូន្មានដល់កូនចៅ។

ទន្ទឹមនេះក៏ជាការបាត់បង់នូវគ្រូគុនល្បុក្កតោមួយរូបដ៏អស្ចារ្យ ដែលលោករមែងលះបង់ពេលវេលាក្នុងការបង្ហាត់បង្ហាញដល់សិស្សគុនរហូតដល់បានបីជំនាន់។

បណ្ឌិតសភាចារ្យ ភឿង សកុណា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ ក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកតា អ៊ិត ប៉ែន សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


