វប្បធម៌ ជំនឿ
ថ្មសំណាង ៥ ប្រភេទ ដាក់តាមខ្លួន ដូចនាំភាពសុខសប្បាយ
ថ្មនាំសំណាងជាថ្មដ៏ពូកែ សម្រាប់អ្នកមានជំនឿលើក្បួនហុងស៊ុយ ដើម្បីពង្រឹងជោគវាសនាដែលកំពុងតែយ៉ាប់យ៉ឺនជំនួសឲ្យការកែខៃជីវិតជួបរឿងល្អ ឬជួយបញ្ចៀសបញ្ហាអាក្រក់ដែលប៉ងយាយី។
១ Jade

វាត្រូវបានគេចាត់ទុកថាជាគ្រឿងលម្អដ៏ល្អបំផុត ជួយការពារ នាំមកនូវភាពរុងរឿង លើកកម្ពស់ការរីកចម្រើន។ មនុស្សដែលងាយនឹងធ្លាក់ទឹកចិត្ត ពេលពាក់ខ្សែដៃនេះនឹងជួយបង្កើតតុល្យភាពរវាងរាងកាយ ជួយឲ្យចិត្តស្ងប់ មានអំណាចក្នុងការលួងលោមចិត្តខ្ពស់ ជួយធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
២ Diopside

វាគឺជាថ្មពណ៌បៃតងងងឹត អាចព្យាបាលយ៉ាងជ្រៅក្នុងបេះដូង ដោយនាំសេចក្តីស្រឡាញ់ ការទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសវាក៏មានប្រយោជន៍ដល់សរសៃឈាមបេះដូង និងសម្អាតសរីរាង្គខាងក្នុងរាងកាយផងដែរ។
៣ Rose Quartz

ជួយបំបាត់ភាពអៀនខ្មាស់ ជាថ្មនៃសេចក្តីស្រលាញ់ និងការអភ័យទោស ជួរយស្តារស្ថានភាពផ្លូវចិត្តចំពោះអ្នកដែលខូចចិត្ត ឬរបួសផ្លូវចិត្តរ៉ាំរ៉ៃ ។ វាមានឥទ្ធិពលល្អលើតម្រងនោម និងប្រព័ន្ធឈាមរត់ផ្សេងៗ ជំរុញដំណើរការធម្មតានៃបេះដូង ស្បែកភ្លឺថ្លា ស្រស់ស្អាត និងក្មេងជាងវ័យ។
៤ Kunzite

វាគឺជាថ្មដែលមានពណ៌ផ្កាឈូកស្លេកបែកស្វាយ និងជាថ្មដែលមានថាមពលខ្លាំងក្លា ជួយប្រឆាំងនឹងថាមពលអវិជ្ជមាន និងជំរុញថាមពលវិជ្ជមានមកវិញ។ ចំពោះអ្នកនៅលីវនឹងជួបស្នេហា ទាំងអារម្មណ៍និងខាងវិញ្ញាណនាំមកនូវសេចក្ដីស្រឡាញ់ ជួយឲ្យមានតុល្យភាពអារម្មណ៍ កសាងទំនុកចិត្ត ក្លាហាន ជួយកាត់បន្ថយសម្ពាធ។
៥ Lapis Lazuli

វាជាត្បូងកណ្ដៀងពណ៌ខៀវងងឹត ដែលមានធូលីមាសលាយឡំនៅក្នុងវាយនភាពរបស់វា។ វាគឺជាថ្មនៃចំណេះដឹង ដែលជានិមិត្តសញ្ញាមួយ នៃអំណាច បង្កើនប្រាជ្ញា មានកម្លាំងនៃវិចារណញាណ និងបើកភ្នែកដើម្បីរុករក ឬស្វែងរកការពិត។ជាមួយគ្នានេះដែរ វាក៏បាននាំមកនូវទ្រព្យសម្បត្តិ និងប្រាក់យ៉ាងច្រើនដូចគ្នា៕
គ្រូ ណុប
ចុចអាន៖គោលការណ៍ហុងស៊ុយ ៣ ហាមមានក្នុងបន្ទប់គេង ចៀសវាងនាំថាមពលអវិជ្ជមាន
ចុចអាន៖ត្រី ៦ ប្រភេទ គេមានជំនឿខ្លាំងថា ជួយនាំហិរញ្ញវត្ថុ និងឆាប់រកឃើញស្នេហាពិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


