វប្បធម៌ ជំនឿ
“ថោះ” ដើមឆ្នាំ២០២៣ ជួបឧបសគ្គច្រើននៅកន្លែងការងារ ឯមុខរបរមិនសូវមានចំណូល
នាត្រីមាសទី១ ដើមឆ្នាំ២០២៣នេះ សម្រាប់មនុស្សកើតក្នុងឆ្នាំ “ថោះ” រាសីហាក់ធ្លាក់ចុះជាងចុងឆ្នាំមុន ដោយសារតែភាពជោគជ័យលើអាជីព ឬរបរជំនួញ មិនងាយកើតមានទាល់តែសោះ ឬបើកើតមានហើយ វាបានត្រឹមពេលខ្លីប៉ុណ្ណោះ។

គួរប្រយ័ត្នចំពោះមនុស្សធ្វើការជាមួយ ឬអ្នកទើបស្គាល់គ្នាថ្មី។ មិត្តរួមការងាររបស់អ្នកកំពុងច្រណែន និន្ទា និងរកវិធីផ្ដួលជើងអ្នកឱ្យដួល តាមដែលគេអាចធ្វើបាន។ នៅកន្លែងធ្វើការ ហាក់ទទួលភាពឯកា ព្រោះតែមិត្តរួមការងារ មិនសហការ។ យ៉ាងណាមិញ ក្នុងរយៈពេលនេះ បើត្រូវធ្វើការជាមួយមនុស្សអ្នកទាំងនោះ ឬមួយក្រុមធំ ត្រូវរៀនធ្វើចិត្តឱ្យស្ងប់ កុំជះកំហឹងតាមកំហល់ ទើបបញ្ហាមិនរីកធំ។
ចូរដឹងថា រាសីរបស់អ្នក មិនសមប្រកបនោះទេ ក្នុងកំលុងពេលនេះ ព្រោះអ្នកទទួលរងសម្ពាធច្រើនមិនថា ការរកស៊ីជួញដូរ អាជីព ឬជីវភាពឡើយ។ ប្រាក់កាស ត្រូវចំណាយច្រើនជាងចំណូល ឯបំណុលក៏ជំពាក់ជំពិនមិនទាន់ចប់។ ចំណែកការលក់ដូរតូចធំ មិនសូវមានចំណូលនោះទេ។

ដោយឡែកជីវិតគ្រួសារ ជួបជុំគ្នាល្អហើយ ប៉ុន្តែបែរជាមិនសូវជិតស្និទ្ធគ្នាទៅវិញ។ ឯរឿងស្នេហា ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ ឬហៅបានថា ស្នេហាគ្មានរសជាតិ។
ចូរទៅធ្វើបុណ្យ ចែកទាន ជាមួយក្រុមការងារ ឬមិត្តភក្តិ ឬសមាជិកគ្រួសារ នៅមណ្ឌលកុមារកំព្រា នោះទើបបង្កើនសំណាង និងកាត់គ្រោះអាក្រក់ បន្ថែមសិរីសួស្ដីទ្វេដង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ជោគជតាឆ្នាំទាំង១២ ប្រចាំឆ្នាំថោះ តាមតម្រាហោរាសាស្ត្រចិន ពី បណ្ឌិត អ៊ឹម បុរិន្ទ
ចុចអាន៖ “ខាល” ដើមឆ្នាំ២០២៣ អាជីពជោគជ័យ ទ្រព្យសម្បត្តិនឹងកើនឡើងទ្វេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


