វប្បធម៌ ជំនឿ
កម្រងជីវិត៖ ព្រឹទ្ធាចារ្យ ឌួង ម៉ារុី ប្រើពេលមួយជីវិតអភិរក្សវប្បធម៌ជាតិ
វីរសិល្បការិនីចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី បានទទួលមរណភាព នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី បានបម្រើវិស័យសិល្បៈស្ទើរពេញមួយជីវិត និងបង្ហាត់បង្រៀនសិស្សជាច្រើនជំនាន់ ដើម្បីអភិរក្ស ចម្រៀងបុរាណវប្បធម៌ខ្មែរ។ លោកជាអតីតសាស្ត្រាចារ្យនៅ សាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ផ្នែកចម្រៀងរបាំបុរាណ និង មហោរីដ៏ល្បីមួយរូប។

ទំព័រហ្វេសបុក បួងសួង និង វប្បធម៌ខ្មែរ បានប្រកាសថា ព្រឹទ្ធាចារ្យសិល្បៈ ឌួង ម៉ារុី បានទទួលមរណភាពនៅវេលាម៉ោង ៨:១៥ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ។ ពិធីបុណ្យប្រារព្ធនៅគេហដ្ឋានលោកព្រឹទ្ធាចារ្យ នៅព្រែកហូរ ក្រុងតាខ្មៅ។

លោក ណុប សុវណ្ណឧត្តម ជាម្ចាស់ទំព័រ បួងសួង Boung Soung បានឱ្យ “កម្ពុជាថ្មី” ដឹងថា ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី ជាអ្នកចម្រៀងកំដររបាំព្រះរាជទ្រព្យ ឬ មហោរី ដ៏ឆ្នើមម្នាក់ក្នុងចំណោមអ្នកចម្រៀងបុរាណជើងចាស់ដែលសេសសល់បន្តិចបន្តួចពីសង្រ្គាម។ លោកមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរមិនអាចក្រោក ឬអង្គុយបាន ប្រែខ្លួនពុំបាន និងមិនអាចច្រៀងកំដរល្ខោន ឬរបាំបានដូចមុន។ អ្នកគ្រូធ្លាប់ខ្លួនឈឺតាំងពីដើមឆ្នាំ ២០២១។

ចុងក្រោយនេះ លោកនៅសម្រាន្តមួយកន្លែងទាំងខ្លួនប្រាណឈឺ ប្រែខ្លួនក៏មិនរួច ដោយជំងឺពុកឆ្អឹងខ្នង និងបាក់ឆ្អឹងកង ៧កាំ ឆ្អឹងពុក ឆ្អឹងផាលស្ពោត មិនអាចវះកាត់ព្យាបាលបាន មានតែចាក់ថ្នាំបំបាត់ការឈឺចាប់ ១២ម្ជុលក្នុង ១ខែ ដោយចំណាយ ៦៥០ដុល្លារ។ លោកមានកូនប្រុសតែម្នាក់ ឈ្មោះ ណុប ចំណាប់ នៅថែម្ដាយរាល់ថ្ងៃក្នុងស្ថានភាពជីវភាពលំបាក។ កន្លងមក អ្នកគ្រូក៏ធ្លាប់ទទួលជំនួយពីក្រសួងស្ថាប័ន ញាតិមិត្ត សប្បុរសជនផងដែរ។

លោក ណុប សុវណ្ណឧត្តម បានឱ្យដឹងទៀតថា ព្រឹទ្ធចារ្យ ឌួង ម៉ារ៉ី ជាសិស្សរបស់អ្នកគ្រូ ហម ណម ដែលជាអ្នកចម្រៀងមហោរីដ៏ល្បីល្បាញនាទសវត្សរ៍ទី ៦០ ៧០។ អ្នកគ្រូក៏បានចូលរួមធ្វើឯកសារចម្រៀងជូនជាតិ បម្រើការនៅនាយកដ្ឋានសិល្បៈទស្សនីយភាព តាំងពីភ្លើងសង្រ្គាមបានស្ងប់រលត់។

កាលមិនទាន់ឈឺធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ព្រឹទ្ធចារ្យ ឌួង ម៉ារ៉ី តែងមានវត្តមានក្នុងព្រះរាជពិធីក្នុងព្រះបរមរាជវាំង តួយ៉ាងព្រះរាជពិធីបុណ្យអ៊ុំទូក ព្រះរាជពិធីភ្ជុំបិណ្ឌ និង ត្រិស្តសង្រ្កាន ច្រៀងមហោរី និង សក្រវាទិ៍ ជាពិសេសលោកតែងដង្ហែសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ច្រៀងកំដរល្ខោន។

ចំពោះសប្បុរសជន និងសិស្សគុន ចង់ចាប់មគ្គផលចូលបុណ្យសព និងបុណ្យ ៧ថ្ងៃ និងសម្រួលការលំបាកគ្រួសារ អ្នកគ្រូ ឌួង ម៉ារី សូមផ្ញើបច្ច័យ តាមលោក ណុប សុវណ្ណឧត្តម ជាម្ចាស់ទំព័រ បួងសួង Boung Soung តាមរយៈ គណនី ABA ឈ្មោះ NOP SOVANNOUDOM លេខ 500 266 550 សម្រាប់ប្រាក់ ដុល្លារ ឬលេខ 089 969 471 សម្រាប់ប្រាក់រៀល៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត