វប្បធម៌ ជំនឿ
រោង ក្នុងឆ្នាំ ២០២១ ប្រទះបញ្ហាអាជីព តែមានសំណាងខាងទំនាក់ទំនង
តាមប្រតិទិនតាមចន្ទគតិនាគផែនដីគឺកើតពីចន្លោះថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ១៩៨៨ ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ១៩៨៩ ឯអ្នកដែលកើតពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ១៩៨៨ គឺជានាគភ្លើង។ លេខសំណាង: ៤, ៩ ពណ៌សំណាង: ស ក្រហម។

យោងតាមការទស្សន៍ទាយសំណាងរបស់នាគដី ១៩៨៨ នៅឆ្នាំ ២០២១ ពួកគេនឹងជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងអាជីពដែលអាចនឹងពិបាកទទួលបានលទ្ធផលតាមដែលចង់បាន។ ប៉ុន្តែនៅពេលដែលប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារនិងអ្នកដឹកនាំព្យាយាមរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ដើម្បីចៀសវាងការធ្វើឱ្យរអាក់រអួលដល់ការងារនាពេលអនាគត។ សូមរក រូបសត្វស្វា កាន់ផ្លែសូដា ជិះលើខ្នងសេះ ឬថូផ្កា ទទេស្ងួត មកលម្អរសងខាងទ្វាផ្ទះឬលើតុធ្វើការ។
នឹងមានការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារតែមិនមែនជាផ្កាយសំណាងលុយ តែអាចមានសំណាងខាងទំនាក់ទំនងសង្គម មានមានកេរ៍ឈ្មោះមានគេស្គាល់ច្រើន។

មនុស្សនៅអាយុនេះស្ថិតនៅក្រោមសម្ពាធជាច្រើនហើយការបរាជ័យក្នុងអាជីពអាចប៉ះពាល់ដល់ជីវិតទំនាក់ទំនងដោយសារ នាគដីតែងតែបាត់បង់អត់ធ្មត់នៅពេលប្រឈមនឹងការរអ៊ូរទាំត្អូញត្អែររបស់ភរិយាឬប្តី។ ពួកគេទាំងពីរតែងតែឈ្លោះប្រកែកគ្នាជុំវិញរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃ។ ចូររៀបការជាមួយមនុស្សឆ្នាំជូត និងវក ធ្វើការជាមួយមនុស្សឆ្នាំ រកា និងម្សាញ់ យកអ្នកបម្រើឆ្នាំខ្លា និង ដៃគូវិនិយោគឆ្នាំរោងនិង ថោះ។
មានបញ្ហាដោយសារការគេងមិនលក់និងស្ត្រេសផង ក្នុងឆ្នាំ២០២១ ស្ថានភាពផ្លូវចិត្តរបស់ពួកគេនឹងធ្លាក់ចុះបន្តិចវិញគួររកវិធីមួយចំនួនដើម្បីបញ្ចេញភាពតានតឹងនិងបន្ធូរអារម្មណ៍ដូចជារត់ហាត់ប្រាណនិងឡើងភ្នំជាដើម។

មនុស្សដែលកើតក្នុងឆ្នាំ ១៩៨៨ នៃនាគដី គឺប្រកបដោយមហិច្ឆតា។ ពួកគេឆ្លាតណាស់ ហើយខិតខំធ្វើការដោយគំនិតផ្តួចផ្តើម។ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់នូវរឿងមួយពួកគេនឹងទទួលបានសមិទ្ធិផលដ៏អស្ចារ្យ។ ពួកគេជាមនុស្សដែលមានចិត្តស្រលាញ់ ហើយតរាប់អានមិត្តភក្តិជាមួយមនុស្សគ្រប់ប្រភេទ។
ប៉ុន្តែពួកគេខ្វះការអត់ធ្មត់ហើយជារឿយៗនិងបោះបង់ចោលពាក់កណ្ដាលនាំបាត់បង់សមិទ្ធិផលជាច្រើន។ លើសពីនេះទៀតពួកគេត្រូវរៀនពីរបៀបដោះស្រាយទំនាក់ទំនងរវាងបុគ្គល។ គួរតែចៀសវាងការល្បួងដោយពាក្យល្អ ៗ និងគិតពីរដងមុនពេលធ្វើការសម្រេចចិត្ត៕
គ្រូ ឯម
ចុចអាន៖ អ្នកកើតឆ្នាំជូត មានសំណាងល្អសឹងគ្រប់វិស័យចាប់ពីដើមឆ្នាំ ២០២១
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


