យោងតាមវណ្ណយុត្តិនិងប្រតិទិនចិន អ្នកកើតចាប់ពីថ្ងៃទី ២ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៨៤ ជាឆ្នាំនៃកណ្តុរឈើ ដែលមានលេខសំណាង: ៣, ៥ ពណ៌សំណាង: ខៀវ ស។
កណ្តុរឈើ ប្រឈមមុខនឹងសម្ពាធការងារធ្ងន់ឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។ ដរាបណាពួកគេនៅតែទទូចវាយលុក មិនថមថយ ពួកគេនឹងមានឱកាសធំដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងអាជីពជារៀងរហូតទៅក្រោយពី៦ខែនោះ។
នៅឆមាសទី ២ ឆ្នាំ ២០២១ ការទស្សន៍ទាយជោគលាភបង្ហាញថាពួកគេនឹងទទួលបានឱកាសឡើងតំណែងធំ។
ពួកគេគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះទំនាក់ទំនងរវាងបុគ្គលនិងរក្សាទំនាក់ទំនងប្រកបដោយសុខដុមជាមួយមិត្តរួមការងារផ្តល់ជំនួយទាន់ពេលវេលានៅពេលដែលអ្នកដទៃជួបប្រទះការលំបាក។
លុយកាក់
កណ្តុរឈើនឹងមានទ្រព្យផ្ទាល់ខ្លួនខ្លះ នៅឆ្នាំ ២០២១ និងអាចស្គាល់មនុស្សពូកែៗមួយចំនួនមកជ្រោមជ្រែងគេផង។ យោងទៅតាមស្ថានភាពនេះ ពួកគេត្រូវតែរក្សាភាពស្ងប់ស្ងាត់ហើយខិតខំ។
យោងតាមភ័ព្វសំណាងក្នុងឆ្នាំ ២០២១ ស្ថានភាពទ្រព្យសម្បត្តិនឹងមិនមានស្ថេរភាពទេ។ ពួកគេអាចប្រឈមមុខនឹងការល្បួងភ្លើតភ្លើនមួយចំនួននៅឆ្នាំនេះដែលអាចឱ្យពួកគេខាតបង់ប្រាក់ជាច្រើន។ ពួកគេត្រូវតែរក្សាឥរិយាបថវិជ្ជមាននិងបង្កើតទ្រព្យសម្បត្តិតាមរយៈដៃខ្លួនឯងផ្ទាល់។
បុគ្គលិកលក្ខណៈមួយជីវិតរបស់កណ្តុរឈើ
ពួកគេអាចជាមនុស្សដែលប្រកាន់ពេក ក្នុងការទទួលយកការរិះគន់និងការណែនាំពីអ្នកដទៃ។ ប្រសិនបើពួកគេអាចស្នើសុំដំបូន្មាន ដោយសុភាពរាបសានិងប្រើគុណសម្បត្តិថ្មី នឹងទំនងទទួលបានជោគជ័យរហ័សជាងនេះ នៅក្នុងអាជីព។
អាជីព
អ្នកកើតឆ្នាំ ១៩៨៤ មានការប្តេជ្ញាចិត្តនិងពូកែក្នុងការប្រមូលព័ត៌មានដែលមានប្រយោជន៍មកវិភាគ ដូច្នេះពួកគេសមនឹងការធ្វើជំនួញ។ នៅពេលទំនាក់ទំនងជាមួយអតិថិជន ពួកគេអាចទទួលបានការជឿទុកចិត្តពីអតិថិជនយ៉ាងឆាប់រហ័ស។
ដំណរជីវិត
ជាទូទៅ កណ្តុរឈើ តែងមានសំណាងល្អដូចឡើងជណ្តើរក្នុងជីវិត។ ពួកគេរស់នៅក្នុងជីវិតសម្បូរបែបនិងប្រសើរជាងមុនជានិច្ច។ នៅពេលពួកគេចាស់ទៅ ច្រើនតែរស់នៅក្នុងជីវិតមានប្រាក់សន្សំទុកបានច្រើននិងមានសមត្ថភាពរស់នៅយ៉ាងប្រណីត។ គូជិវិត ល្អគឺ រោងនិងម្សាញ់ សហសេវិកឬចៅហ្វាយល្អគឺមនុស្សឆ្នាំវក៕
គ្រូ ឯម
ចុចអាន៖ យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១