វប្បធម៌ ជំនឿ
ឆ្នាំទាំង ៥ រាសីឡើងខ្ពស់ ទទួលបានលាភសំណាង កំលុងបុណ្យភ្ជុំបិណ្ឌ
ខាងក្រោមនេះជាហោរាសាស្ត្រគិតតាមឆ្នាំចន្ទគតិរបស់ចិនសម្រាប់មនុស្សកើតឆ្នាំឆ្លូវ ថោះ ម្សាញ់ វក និងកុរ ដែលជាឆ្នាំមានរាសីឡើងខ្ពស់ក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៣។
ឆ្នាំឆ្លូវ (គោ)

មនុស្សកើតឆ្នាំឆ្លូវមានជោគវាសនាការងារល្អ និងមានទំនាក់ទំនងល្អជាមួយសហការីក្នុងវិស័យរបស់ខ្លួន ដែលវានឹងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរ។ ទោះជាយ៉ាងណា មិនត្រូវបង្ហាញទិដ្ឋភាពមួយចំនួននៃកិច្ចការឯកជនប្រាប់អ្នកដទៃនោះទេ ដើម្បីកុំឱ្យអ្នកក្លាយជាទីសើចចំអករបស់គេ។
ឆ្នាំថោះ (ទន្សាយ)

រាសីអ្នកទន្សាយឡើងត្រដែត! ជាពិសេសរាសីសុខភាព និងស្នេហា។ អ្នកនឹងទទួលបានរីករាយជាមួយរនឹងសុខភាពល្អមាំទាំ ដោយសាររាល់ទាំងជំងឺ និងអាការខុសប្រក្រតីពីពេលមុន នឹងប្រសើរឡើងបន្តិចម្តងៗ។
អ្នកមិនទាន់មានគូទំនងបានជួបគូព្រេងនៅលើអាកាស ប្រសិនបើត្រូវធ្វើដំណើរតាមរយៈការហោះហើរ។ ទន្សាយនឹងមានឱកាសខ្ពស់ក្នុងការជួបដៃគូជីវិតល្អ ដូច្នេះត្រូវយកចិត្តទុកដាក់បង្កើតមិត្តភក្តិជាមួយភេទផ្ទុយដែលនៅជុំវិញខ្លួនឱ្យបានច្រើន។
ឆ្នាំម្សាញ់ (ពស់)

រាសីពស់ពុំមានអ្វីគួរឱ្យបារម្ភឡើយ។ ក្នុងរយៈពេលនេះអ្វីៗនឹងដំណើរការទៅដោយរលូន។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព ជាពិសេសឪពុកម្តាយដែលមានកូនពស់ (កើតក្នុងឆ្នាំ២០១៣) ។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើស្ថានភាពរាងកាយរបស់កូន ដើម្បីចៀសវាងជំងឺផ្សេងៗដែលបណ្តាលមកពីអាកាសធាតុប្រែប្រួល។
ឆ្នាំវក (ស្វា)

រាសីស្វានឹងដាក់ចុះ ដុះឡើង រីកដុះដាលជាផ្លែផ្កាដែលអាចនាំទៅរកឱកាសរកប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់។ ក្នុងរយៈពេលនេះជាពេលវេលាល្អអាចជម្រុញឱ្យអ្នកបន្តចំណង់ចំណូលចិត្តថ្មី ឬគម្រោងច្នៃប្រឌិតបានយ៉ាងប្រសើរ។
ឆ្នាំកុរ (ជ្រូក)

មនុស្សកើតឆ្នាំកុរ នឹងមានលាភសំណាងខ្ពស់ ជាពិសេសទំនាក់ទំនងស្នេហា។ ជ្រូកនៅលីវ នឹងមានលាភសំណាងក្នុងការជួបគូគាប់។ ចំណែកផ្នែកការងារនឹងទទួលបានឱកាស បំពេញកិច្ចការដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ហើយវានឹងទទួលបានការតំឡើងប្រាក់ខែ។
ជ្រូកដែលមានស្នេហា នឹងបានពរជ័យពីក្រុមគ្រួសារ និងមិត្តភក្តិក្នុងពេលនេះ ហើយទំនាក់ទំនងជាមួយដៃគូនឹងកាន់តែប្រសើរឡើង ដូច្នេះអ្នកអាចឆ្លៀតឱកាសរៀបចំមង្គលការសម្រាប់ឆ្នាំនេះបាន។
ចំពោះសុខភាពវិញ ពុំមានបញ្ហាដុំកំភួននោះទេ ប៉ុន្តែដោយសារការប្រែប្រួលអាកាសធាតុ ចូរប្រយ័ត្នចំពោះជំងឺផ្ដាសាយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


