វប្បធម៌ ជំនឿ
២០២៤ នឹងក្លាយជាឆ្នាំចម្រុះ ដែលមនុស្សឆ្នាំឆ្លូវប្រឈមទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងអាជីព
ប៉ុន្តែមនុស្សឆ្នាំឆ្លូវ ចូរកុំភ័យស្លន់ស្លោ ផ្កាយសំណាងនៅចំពីលើអ្នកក្នុងឆ្នាំនេះ ៩ខែពេញ ដែលជាហេតុនៃនិម្មិតល្អៗមិននឹកស្មានបានកើតមាន។
១ លុយកាក់
យោងទៅតាមហោរាសាស្ត្រចិនឆ្នាំ២០២៤ ដែលជាឆ្នាំរោង អាចមានភាពមិនអំណោយផលបន្តិចបន្តួចទាក់ទងនឹងលុយកាក់ និងហិរញ្ញវត្ថុមនុស្សឆ្នាំឆ្លូវ ដូច្នេះ កុំព្យាយាមប្រថុយប្រថានក្នុងការវិនិយោគហិរញ្ញវត្ថុធំៗ។ មិនត្រូវឱ្យគេខ្ចីប្រាក់ ដាក់ឥណទានយកការ បណ្តាក់ទុនជាមួយមិត្តភ័ក្តិ ឬសាច់ញាតិនៅឡើយទេ ព្រោះអាចបាត់បង់។ ចូរផ្តោតលើការងាររបស់អ្នក និងអនុវត្តឱ្យបានល្អ ដើម្បីបន្តប្រាក់ចំណូលដែលមានស្ថិរភាព។
២ ស្នេហានិងទំនាក់ទំនងថ្មី
សត្វនាគឈើ គឺអំណោយផលខ្ពស់សម្រាប់រាសីចក្រឆ្លូវលើស្នេហានិងទំនាក់ទំនង។ ទំនាក់ទំនងថ្មីជាមួយគ្រឹះដ៏រឹងមាំនឹងអភិវឌ្ឍកើតមានក្នុងឆ្នាំនេះ។ ទំនាក់ទំនងទាំងនេះនឹងស្ថិតស្ថេរយូរអង្វែង អាចឈានទៅដល់ជាអាពាហ៍ពិពាហ៍ផង។ឮ
៣ សុខភាព
ប្រសិនបើយើងនិយាយអំពីបញ្ហាសុខភាព ឆ្លូវទទួលរងឥទ្ធិពលជំងឺបន្តិចបន្តួចដោយសារតែភាពតានតឹង និងការងារហួសកម្លាំង។ អារម្មណ៍ទន់ខ្សោយបាក់ទឹកចិត្តអាចងាយនឹងកើតមានដូច្នេះត្រូវប្រយ័ត្នកុំធ្វើឱ្យ ហួសកម្លាំងផ្លូវចិត្ត ហើយអនុវត្តសមាធិ និងការពង្រឹងសន្តិភាពចិត្ត។
៤ ការងារនិងអាជីព
យោងទៅតាមហោរាសាស្ត្រចិនឆ្នាំ ២០២៤នេះ ឆ្នាំឆ្លូវ នឹងមានអំណោយផល ក្នុងការទទួលបានភាពរីកចម្រើនជោគជ័យក្នុងអាជីពការងារ។ ឆ្លូវដែលធ្វើការក្នុងវិស័យសេវាកម្មស៊ីវិល និងផ្នែកច្នៃប្រឌិតដូចជាសិល្បៈ ល្ខោន ភាពយន្ត ប្រព័ន្ធផ្សព្វផ្សាយ សិល្បករជាដើម និងបានឡើងឋានៈឬបានការទទួលស្គាល់ឬទាំងពីរយ៉ាង។ តារាសំណាងពីរ ‘Tai Yin’ និង ‘Guo Yin’ នឹងផ្តល់កម្លាំងចិត្តអាជីពដល់មនុស្សឆ្នាំឆ្លូវពេញមួយឆ្នាំ ដែលជាហេតុនាំមកនូវលទ្ធផលល្អលើគ្រប់ Project ណាដែលទាមទារការច្នៃប្រដិត្ឋបែបសិល្បៈ។
ពណ៌នាំសំណាង៖ ស លឿង និងបៃតង។
លេខនាំសំណាង៖ ១ និង ៤
ខែសំណាង៖ ឧសភា កុម្ភៈ និងធ្នូ។
ផ្កានាំសំណាង៖ ផ្កា Tulip និង Peach Blossoms។
ទិសដៅនាំសំណាង៖ ខាងជើង និងខាងត្បូង។
ថ្ងៃនាំសំណាង៖ ថ្ងៃទី ១៣ និង ១៧ នៃរៀងរាល់ខែតាមច័ន្ទគតិចិន។
ខែសំណាង៖ ខែមេសា និងវិច្ឆិកា។
ប្រសិនអាចចូររកវត្ថុទាំងនេះដាក់តាំង៖
Wu Lou (ឃ្លោក) ជានិមិត្តរូបនៃសុខភាពវិជ្ជមាន និងអាយុវែង មនុស្សឆ្នាំឆ្លូវអាចស្រូបយកថាមពលអវិជ្ជមាន នាំមកនូវសុខភាពល្អ និងវិបុលភាព។ គួរតែដាក់ Wu Lou នៅទិសនិរតីនៃផ្ទះឬការិយាល័យ ។ ពណ៌ល្អបំផុតរបស់ Wu Lou គឺ ស មាស និងប្រាក់។ ខែដែលសក្តិសមនឹងដាក់ Wu Lou គឺខែមិថុនា ខែកញ្ញា និងខែធ្នូ ខណៈដែលខែដែលមិនស័ក្តិសមគឺខែមករា កុម្ភៈ និងខែសីហា។
Money Tree ដើមលុយ៖
ដើមលុយណាដែលធ្វើអំពីគជ់ឬអ្វីក្តី នឹងនាំមកនូវសុខភាពល្អ ការលូតលាស់ និងវិបុលភាព ហើយក៏ជួយលើកស្ទួយស្ថានភាពហិរញ្ញវត្ថុផង។ គួរដាក់ដើមលុយនៅទិសអាគ្នេយ៍នៃគេហដ្ឋាន ឬការិយាល័យ ដែលជាទិសនៃទ្រព្យសម្បត្តិ និងបរិបូរណ៍។ ពណ៌ដែលស័ក្តិសមដើមលុយគឺ គឺពណ៌បៃតង និងពណ៌ស្វាយ៕

គ្រូ ឯម
ចុចអាន៖ជូតនិងរាសីចក្រនាគត្រូវគ្នា និងគាំទ្រគ្នា មនុស្សឆ្នាំជូតនឹងឡើងខ្ពស់ត្រដែត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


