សេដ្ឋកិច្ច
ថ្នាលគាំពារសង្គមឌីជីផលកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ អនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល
លោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជំនាន់ទី ២.០ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា លោក អូន ព័ទ្ធមុនីរ័ត្ន បានលើកឡើងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជំនាន់ទី ២.០ ដែល ជាសមិទ្ធផលរួមរបស់យើង និងជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យយដំណើរការនាពេលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវផ្ទាលឌីជីថលដ៏ទំនើបសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលដែលរួមមានកុំព្យូទ័រយួរដៃ កាមេរ៉ាថតផ្ទៃមុខ និងឯកសារ ម៉ាស៊ីនស្កែនខ្មៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ/សង្កាត់ ទូទាំងប្រទេសជាដំណាក់កាលៗបន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូននាពេលកន្លងទៅ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា «នេះគឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្មដល់កម្រិត អ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិដែលមិនធ្លាប់មានពីមុនមកនោះទេ»។

លោក អូន ព័ទ្ធមុនីរ័ត្ន ក៏បានមានប្រសាសន៍ដែរថា សមិទ្ធផល ទាំងនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ។
ជាពិសេស ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គមសំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ងួន ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារស្រដៀងគ្នា និយាយជារួម និងនិយាយដោយឡែកសំដៅ «កាត់បន្ថយ ជាអតិបរមា នូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គមបែបវិមជ្ឈការ ត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះអាសន្ន និង លើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូលឱ្យក្លាយជាប្រព័ន្ធមួយដែលមានភាពប្រទាក់ក្រឡាគ្នាល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តរយៈពេលវែង។
ទន្ទឹមនេះក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា លោកពិតជាមានមោទកភាព ចំពោះសមិទ្ធផលទាំងឡាយរួមទាំងការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គម ឌីជីថលកម្ពុជា នាថ្ងៃនេះ។
លោកថា នេះជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀតស្របតាម «និម្មាបនកម្មគាំពារសង្គមឌីជីថល» ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ ២០២៤-២០២៨។
បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការ នាថ្ងៃនេះ ថ្នាលគាំពារ សង្គមឌីជីថលកម្ពុជា នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនិង ស័ក្តិសិទ្ធភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តកាលពីខែ កុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


