ព័ត៌មានជាតិ
អាជ្ញាធរឃុំសង្កាត់ទាំង៨១ ក្នុងខេត្តកំពង់ធំ ទទួលបានឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគល់-ទទួលឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដល់ឃុំសង្កាត់ទាំង៨១ ក្នុងខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រប់ទិន្នន័យគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយគណនេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ បរិយាបន្ន និងភាពប្រទាក់ក្រឡាគ្នា ដោយកាត់បន្ថយស្ទើរទាំងស្រុងនូវរាល់ទិន្នន័យចុះបញ្ជី និងការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ស្ងួន ការវិនិយោគ និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារដូចគ្នា និងការកាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គមបែបវិមជ្ឈការនេះ តាមរយៈថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម។ លោកស្នើដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ប្រើប្រាស់ឧបករណ៍នេះ ឱ្យត្រូវគោលដៅ ថែទាំ ដើម្បីប្រសិទ្ធភាព និងភាពយូរអង្វែង។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបន្តចលនាការនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងដំណើរការនៃការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាមួយនឹងឌីជីថលរូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាព ជាជំហានៗទៅទូទាំងប្រទេស, ការប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដើម្បីបម្រើដល់ការចុះបញ្ជី កាត់បន្ថយបន្ទុក សម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្ត ដោយបន្តតាមដាន វាយតម្លៃការអនុវត្ត ដោយយកចិត្តទុកដាក់ សហការឱ្យបានជិតស្និតជាមួយប្រតិបត្តិការគាំពារសង្គម ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលជាអ្នកអនុវត្តផ្ទាល់ នៅឃុំ/សង្កាត់។

ជាមួយគ្នានេះ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់គាំពារសង្គមឌីជីថលកម្ពុជា ដោយបន្តសហការស្អិតល្មួតជាមួយប្រតិបត្តិករពាក់ព័ន្ធ ក្នុងការតភ្ជាប់ និងការធ្វើសុខដុមនីយកម្មមុខងារចុះបញ្ជីទាំងអស់ ពោលគឺ ទាំងក្នុងកម្មវិធីជាតិជំនួយសង្គម និងក្នុងរបបសន្តិសុខសង្គម ព្រមទាំងបន្តសម្របសម្រួលផ្តល់ការគាំទ្រ ដោះស្រាយបញ្ហាប្រឈមនានា ជូនមន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

លោកក៏លើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្ត្រីឃុំ/សង្កាត់ ត្រូវបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំពារសង្គមដល់ពលរដ្ឋគោលដៅ និងអ្នកទទួលផលដោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ប្រើប្រាស់ឧបករណ៍ចុះបញ្ជីឱ្យបានពេញលេញ ក៏ដូចជាផ្តល់មតិត្រឡប់ជាប្រចាំ ដើម្បីធានាថា សេវាគាំពារសង្គមដល់ពលរដ្ឋ កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

លោកបញ្ជាក់ថា ឧបករណ៍សម្ភារៈឌីជីថល ផ្តល់ជូនដល់ ឃុំ/សង្កាត់ ចំនួន ៨១ នៃខេត្តកំពង់ធំ នៅពេលនេះ រួមមាន កុំព្យូទ័រយួរដៃ ចំនួន ១ កាមេរ៉ាថតផ្ទៃមុខ ចំនួន ១ ម៉ាស៊ីនស្កែនខ្មៅដៃ ចំនួន ១ និងម៉ាស៊ីន Printer ចំនួន ១ ផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


