សេដ្ឋកិច្ច
អូទ្រីស គ្រោងពង្រីកការធ្វើពាណិជ្ជកម្ម-វិនិយោគជាមួយវិស័យឯកកម្ពុជា លើវិស័យសំខាន់ៗ ៤
លោក Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មប្រទេសអូទ្រីស និងជាប្រធាន ADVANTAGE AUSTRIA ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស នៅក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជននៅកម្ពុជា ទៅលើវិស័យសំខាន់ចំនួន ៤ រួមមាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសចូលជួបជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូទ្រីស។
លោកស្រី រដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងអនុលោមភាពទៅនឹងបទប្បញ្ញត្តិ និងស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ជាមួយគ្នានោះ លោកស្រី ក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យសំខាន់ៗ មួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម ដូចជាការកែច្នៃកសិផល (អង្ករ ស្វាយចន្ទី ម្រេច និងដំឡូងមី) និងឧស្សាហកម្ម (សំលៀកបំពាក់ ស្បែកជើង និងកង់) ព្រមទាំងការផ្តោតរបស់កម្ពុជាលើការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើសុំភាគីមិត្តពិចារណាលើការបង្កើតក្របខណ្ឌរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា វាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប ប្រធានសភាពាណិជ្ជកម្មប្រទេសអូទ្រីស បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចអូទ្រីស និងបញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស ក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា ព្រមទាំងលើកឡើងអំពីវិស័យដែលចាប់អារម្មណ៍រួមមាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។
ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការជួយជំរុញកិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាព៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


